ប្រពន្ធ​មន្ដ្រី​នគរបាល​ ក្រសួង​មហា​ផ្ទៃ​ម្នាក់​វេច​លុយ​ កូន​តុងទីន​ជិត​៤០​ម៉ឺន ​ដុល្លារ​គេចខ្លួន​

7/08/2014 0 Comments A+ a-


img-20140708-wa0031-1ខេត្ដកណ្ដាល ​ ៖​ អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​គគីរ​រាប់រយ​នាក់​ដែល​លេង​តុង​ទី​ន​ជាមួយ​ ស្ដ្រី​ម្នាក់​ ត្រូវជា​ប្រពន្ធ​របស់​ មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ម្នាក់​ បាន​ឆោឡោ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ ពេញ​ផ្សារ​គគីរ​ ដោយសារ​ឃើញ​បុរស​ជា​ប្ដី​មេ​តុងទីន​ ដើរ​ចូល​ទៅ​ប្រមូល​ពន្ធ​ជំនួស​ប្រពន្ធ​របស់​ខ្លួន​ដែល​ធ្វើ​មេ​តុងទីន​ រត់គេច​ខ្លួន​បាត់​ ។​
​ក្រុម​អាជីវករ​ដែល​ចាញ់បោក​មេ​តុងទីន​ប្រមូល​ លុយ​របស់​ខ្លួន​រត់គេច​បាត់​ នោះ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ មាន​ ឈ្មោះ​ ហេង​ ម៉ូ​នី​កា​ ហៅ​ម៉ាច​ ប្ដី​ឈ្មោះ​ សួន​ សា​រ៉ាត់​ ជាម​ន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ មាន​ទីលំនៅ​ភូមិ​ចន្លោះ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​។​ ហេតុការណ៍​ឆោឡោ​នេះ​ បាន​កើតឡើង​ នៅ​គ្រា​ដែល​បុរស​ជា​ប្ដី​មេ​តុងទីន​ដើរ​ ចូល​ផ្សារ​គគីរ​ដើម្បី​ប្រមូល​លុយ​ ហើយ​ គំរាម​កូន​តុងទីន​ថា​ បើ​មិន​ឱ្យ​លុយ​ទេ​  ប្រយ័ត្ន​មានរឿង​ធី​ ព្រោះ​ប្រពន្ធ​របស់​គេ​ បាន​ផ្ទេរសិទ្ធិ​មក​ឱ្យ​ ។​
​ក្រុម​អាជីវករ​បានឱ្យ​ដឹង​បន្ដ​ថា​ បន្ទាប់​ពី​ឮ​ពាក្យ​សម្ដី​គំរាម​ក្នុង​ន័យ​ការពារ​ប្រពន្ធ​ របស់​ខ្លួន​ដែល​ប្រមូល​លុយ​រត់គេច​នោះ​ បាន​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ខឹងសម្បា​យ៉ាង​ ខ្លាំង​ ប៉ុន្ដែ​មិន​បាន​ផ្ទុះ​ហិង្សា​ទៅ​លើ​លោក​ សួន​ សា​រ៉ាត់​ នោះ​ទេ​ ។​ ភ្លាមៗ​នោះ​ឈ្មោះ​  សួន​ សា​រ៉ាត់​ បាន​ដើរ​គេច​ចេញពី​ក្នុង​ ផ្សារ​យ៉ាង​លឿន​ ព្រោះ​ខ្លាច​អាជីវករ​ប្រើ​ ហិង្សា​មក​លើ​ខ្លួន​ ។​ លុយ​ដែល​មេ​តុងទីន​ ឈ្មោះ​ ម៉ូ​នី​កា​ យក​ទៅ​មាន​ប្រមាណ​ជិត​ ៤០​ម៉ឺន​ដុល្លារ​ ក្នុង​នោះ​ក្បាល​១​ម៉ឺន​រៀល​ ដេញ​ប្រចាំ​ថ្ងៃ​ចំនួន​៥​ខ្សែ​ មាន​អ្នកលេង​ ជិត​៤០០​នាក់​ ក្បាល​ប្រចាំខែ​មាន​៥០​ ដុល្លារ​ ១០០​ដុល្លារ​ និង​២០០​ដុល្លារ​មាន​ អ្នកលេង​ជា​ច្រើន​នាក់​ ។​
​ក្រុម​អាជីវករ​បាន​បន្ដ​ទៀត​ថា​ ប្រមាណ​ ជាស​ប្ដា​ហ៍​នេះ​មិន​បានឃើញ​ស្ដ្រី​ជាម​ តុងទីន​ដើរ​ប្រមូល​លុយ​ដូច​សព្វ​ដងនោះ​ ឡើយ​ ក៏​នាំ​ជ្រួលច្របល់​ តែ​មិន​ទាន់​បាន​ ដាក់​ពាក្យបណ្ដឹង​នោះ​ទេ​ ទុក​ឱ្យ​មេ​តុងទីន​ ចេញ​មុខ​ដោះស្រាយ​ ។​ ហើយ​ណាមួយ​ បុរស​ជា​ប្ដ្ដី​ឈ្មោះ​ សួន​ សា​រ៉ាត់​ បាន​អះ​ អាង​ថា​ នឹង​ចេញ​មុខ​សង​រំ​លោះ​ជំនួស​ ប្រពន្ធ​ តែ​ការ​ពិត​ពាក្យ​សម្ដី​នេះ​គឺ​គ្រាន់​ តែ​ស្អំ​ចិត្ដ​ កុំឱ្យ​កូន​តុងទីន​ប្រមូលគ្នា​ដាក់​ ពាក្យបណ្ដឹង​តែ​ប៉ុណ្ណោះ​ ។​ ស្រាប់តែ​នៅ​ ព្រឹក​ថ្ងៃ​ទី​៨​ ឈ្មោះ​ សួន​ សា​រ៉ាត់​ ដែល​ត្រូវ​  ជា​ប្ដី​របស់​មេ​តុងទីន​ឈ្មោះ​ ម៉ូ​នី​កា​ ប្រើ​ ល្បិច​ថា​ ប្រពន្ធ​របស់​ខ្លួន​បាន​ផ្ទេរសិទ្ធិ​ឱ្យ​ រួច​ក៏​ប្រមូល​លុយ​កូន​តុងទីន​ម្ដងទៀត​ ទើប​គេ​ចោទប្រកាន់​តែ​ម្ដង​ ប៉ុន្ដែ​មិន​បាន​ ប្រើ​អំពើ​ហិង្សា​នោះ​ទេ​ ។​
​ក្រុម​កូន​តុងទីន​បាន​បន្ដ​ថា​ ប្រសិនបើ​មេ​តុងទីន​ រួម​នឹង​ប្ដី​ដែល​ធ្វើ​ជា​នគរបាល​ ព្រហ្មទណ្ឌ​ក្រសួង​មិន​ចេញ​មុខ​ដោះស្រាយ​ ដល់​ពួក​គេ​ទេ​នោះ​ នឹង​ប្រមូល​ផុំ​គ្នា​ដាក់​ ពាក្យ​មេ​តុងទីន​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕
ប្រភពពី នគរវត្ត