ខ្យល់បំពុលបរិយាកាស គំរាមកំហែងប្រាសាទអង្គរវត្ត
សារព័ត៌មានបរទេសមួយឈ្មោះ គ្លបល ផុស (Global Post) ផ្សាយនៅថ្ងៃទី៧ កក្កដា ឲ្យដឹងថា
មូលហេតុដែលបណ្ដាលឲ្យបំពុលបរិស្ថាននោះមានដូចជា
យានយន្តដឹកភ្ញៀវទេសចរចាស់ៗ ម៉ាស៊ីនចេញផ្សែងច្រើន
ចំណែកអ្នកប្រើយានយន្តគ្រប់ប្រភេទមិនមានការអប់រំណែនាំ
ក្នុងការរក្សាការពារបរិស្ថាន។ ព័ត៌មាននេះលើកឡើងថា
ដោយសារម្ចាស់យានយន្តបញ្ឆេះម៉ាស៊ីនចោល ដោយមិនចាំបាច់ ឧទាហរណ៍
ដូចជាពេលរង់ចាំភ្ញៀវទេសចរចាំទិញសំបុត្រដែលចំណាយពេលយូរ
អ្នកដឹកភ្ញៀវទេសចរមិនពន្លត់ម៉ាស៊ីនជាដើម។
ក្រៅពីនេះ
ទម្ងន់ភ្ញៀវទេសចររាប់លាននាក់ដែលសម្រុកមកទស្សនាប្រាសាទអង្គរវត្ត
ក៏ជាការគំរាមកំហែងមួយទៀតគួរឲ្យព្រួយបារម្ភ៕
ប្រភពពី វិទ្យុអាស៊ីសេរី