ពេជ្រ សុវណ្ណវិជ្ជរ៉ា បាត់មុខពីសិល្បៈ សង្ស័យគ្រួសារបង្ខំ
ភ្នំពេញ ៖ តារាសម្តែង ពេជ្រ សុវណ្ណវិជ្ជរ៉ា ថ្មីៗនេះ
លេចឮព័ត៌មានថា នាងបានសម្រេចចិត្ត យ៉ាងតក់ក្រហល់ ផ្អាកការងារសិល្បៈមួយរយៈសិន
ដើម្បីតម្រូវ តាមការចង់បានរបស់ក្រុមគ្រួសារ មិនចង់ឲ្យនាងចាប់
អាជីពជាអ្នកសិល្បៈ រហូតនោះទេ ។
ការដើរចេញ ពីវិស័យសិល្បៈ របស់តារា សម្តែងស្រី ពេជ្រ សុវណ្ណវិជ្ជរ៉ា នាពេលនេះ បានធ្វើឲ្យមហាជន គ្រប់មជ្ឈដ្ឋាន ដែលធ្លាប់បានស្គាល់ តាមរយៈការសម្តែងរឿង និងថតចម្រៀង កាយវិការខារ៉ាអូខេ ឲ្យផលិតកម្មផ្សេងៗនាំគ្នា លើកឡើងជា ចម្ងល់ថា ហេតុអីបានជានៅសុខៗ បែរជាគ្រួសាររបស់នាង បង្ខំឲ្យឈប់ពីសិល្បៈ ទាំងតក់ក្រហល់ យ៉ាងនេះ? ចុះបើមិនពេញចិត្ត និងមិនចង់ឲ្យនាងចូលប្រឡូក ជាអ្នកសិល្បៈ ហេតុអីបានជាមិន ឃាត់តាំងពីដំបូងមក ?
ទាក់ទងនឹងព័ត៌មាន ដែលថា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានសម្រេចចិត្តដើរចេញពីសិល្បៈនេះដែរ បានធ្វើឲ្យអ្នកខ្លះ ដាក់សង្ស័យថា ប្រហែលជាតារាសម្តែងស្រីរូបនេះ មានហេតុផលអ្វីផ្សេង ពីនេះក៏ថា បានទើបជានាងបង្ខំចិត្ត បោះបង់ចោលពីសិល្បៈ យ៉ាងដូច្នេះ ។ ជុំវិញព័ត៌មាននេះ គេហទំព័រ LookingTODAY ពុំទាន់អាចទំនាក់ទំនង ដើម្បីសុំការបកស្រាយពី ពេជ្រ សុវណ្ណវិជ្ជរ៉ា បាននៅឡើយទេ កាលពីថ្មីៗនេះ ព្រោះទូរស័ព្ទរបស់នាង ពេលខលចូលជាច្រើនសារ ប៉ុន្តែគ្មានអ្នកទទួល ។
តារាសម្តែងស្រីវ័យក្មេង ធ្មេញជំពឹសកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ដាក់ខ្លួនចូលប្រឡូក ក្នុងវិស័យសិល្បៈ រយៈ ពេលជាង២ឆ្នាំមកហើយ ។ ក្នុងរយៈពេលនៃការចូលសិល្បៈនេះ នាងបានខំស្រវេស្រវា សាងកេរ្តិ៍ឈ្មោះ រហូតមានមហាជនមួយចំនួន បានស្គាល់ និងគាំទ្រនាងច្រើន ។
គួររំឭកថា តារាសម្តែងស្រីវ័យ ក្មេង កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ខណៈការងារសិល្បៈ កាន់តែមានសន្ទុះ ទៅមុខនោះ ថ្មីៗមុននេះ ក៏ត្រូវទទួលរងនូវព័ត៌មានមួយចំនួន ទាក់ទងទៅនឹងជីវិតស្នេហា ឯកជនក្រៅឆាក ដែលបណ្តាញ សារព័ត៌មានក្នុងស្រុក តែងបានលើកទ្បើងជារឿយៗ ៕ lookingtoday.