ក្រុមសន្ដិសុខនិង ប្រជាការពារភូមិ ខណ្ឌដូនពេញកំពុង សង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត
ភ្នំពេញ ៖ ក្រុមសន្ដិសុខនិងប្រជាការពារ
ភូមិរបស់ខណ្ឌដូនពេញ ទាំង៣៥នាក់ ក្នុង នោះរបួសធ្ងន់ ២២នាក់ កំពុងបន្ដសម្រាក
ព្យាបាលនិង ជួយសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត
យ៉ាងយកចិត្ដទុកដាក់បំផុតពីសំណាក់ ក្រុមគ្រូពេទ្យ
ក្រោយពីពួកគេបានរងនូវការប៉ះទង្គិច
យ៉ាងធ្ងន់ធ្ងរពីដំបង ដុំថ្ម របស់ក្រុមយុវជន ដែលដឹកនាំដោយតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ កាលពីព្រឹកមិញ នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ។
អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន និងថ្នាក់ដឹកនាំ
ព្រមទាំងមន្ដ្រីពាក់ព័ន្ធបានចុះ ទៅពិនិត្យមើលស្ថានភាពរបួស របស់ជន
រងគ្រោះទាំង ៣៥នាក់ ដែលកំពុងជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ មិនទាន់មានជនរង គ្រោះណាម្នាក់
ស្លាប់បាត់បង់ជីវិតនោះទេ ប៉ុន្ដែក្នុងចំណោមជនរងគ្រោះដែលរងរបួស ធ្ងន់២២នាក់
មានជនរងគ្រោះពីរនាក់ ដែល របួសធ្ងន់ជាងគេនៅលើក្បាល ។
រីឯតំណាង រាស្ដ្រទាំង៣នាក់
របស់គណបក្សប្រឆាំងមិន ទាន់ត្រូវបានដឹងថា អាជ្ញាធរនិងសមត្ថកិច្ច
ចាត់ការយ៉ាងណានោះទេ ខណៈដែលពួកគេ ស្ថិតក្រោមការសួរនាំបន្ដទៀត នៅស្នងការ
ដ្ឋាននគរបាលរាជធានីភ្នំពេញ ។
___________
ផ្តល់សិទ្ទិដោយ៖dap-news.com