អ្នកដើរ​រើស​អេតចាយ​ម្នាក់ ទំនងជា​បែក​ថ្នាំ អា​រក​ខ្លួនហូរឈាម និង​សន្លប់​ស្តូក​នៅ​គំនរ​សំរាម​

7/15/2014 0 Comments A+ a-


Wat-15073ភ្នំពេញ: បុរស ​ជា​អ្នកដើរ​រើស​អេតចាយ​ម្នាក់ ទំនងជា​បែក​ថ្នាំ បាន​អា​រក​ខ្លួនឯង ហូរឈាម​កក្លាក់​ពេញ​ខ្លួន ហើយ​សន្លប់​ស្តូក នៅ​នឹង​គំនរ​សំរាម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោងជាង ១១ ព្រឹក ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ផ្លូវលំ​ក្នុង​ក្រុមទី​៦ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ ជា អាយុ ២០​ឆ្នាំ ជា​អ្នកដើរ​រើស​អេតចាយ ស្នាក់នៅ​ចំណុចកើតហេតុ​។ ក្រោយពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ទៅដល់ ហើយ​បាន​ពិនិត្យ​និង​រកឃើញ​មាន​ដែក​ខ្វាវ ប្រឡាក់​សុទ្ធតែ​ឈាម​នៅជាប់​នឹង​ខ្លួន​។
​សមត្ថកិច្ច​បាន​អះអាងថា ជនរងគ្រោះ​អាច​ប្រើប្រាស់​ថ្នាំញៀន​លើស​ចំណុះ បណ្តាល​ឲ្យ​បែក​ថ្នាំ ទើប​អា​រក​សម្លាប់​ខ្លួនឯង មិនមែនជា​ករណី​ឃាតកម្ម​នោះទេ​។ ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខ្មែរ​មិត្តភាព​សូ​វៀត​៕H/L
ប្រភពពី CEN