តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិបីនាក់ត្រូវបាន ចាប់ខ្លួនបន្ចាប់ពីមានអំពើហឹង្សា (វីដេអូ)
បានធ្វើអោយក្រុមយុវជនគណបក្សសង្គ្រោះជាតិ មានកាខឹងសម្បារ ដេញវាយទៅលើ ក្រុមសន្តិសុខ ខណ្ឌដូនពេញ។
ក្រុមសន្តិសុខ ត្រូវបានរឹតបន្តឹង
និងផ្លូវខាងត្បូងជាប់ ទីលានប្រជាធិបតេយ្យ
ត្រូវបានបិទតាំងពីព្រឹកព្រលឹម ដោយកងកំលាំងនគរបាល បង្ក្រាបបាតុកម្ម
ប្រដាប់ដោយ ខែល ដំបង កាំភ្លើងបាញ់ផ្សែង ជាច្រើនរយនាក់
ដែលត្រូវបានដាក់ពង្រាយ នៅក្នុងទីលានប្រជាធិបតេយ្យ។
ការដាក់ពង្រាយនេះ គឺក្នុងបំណងទប់ស្កាត់
មិនឲ្យមានការប្រមូលផ្តុំ របស់គណបក្សសង្គ្រោះជាតិ នៅជិត
ឬក៏ក្បែរទីលានប្រជាធិបតេយ្យនោះទេ។
ចំណែកនៅខាងក្រៅរបងបន្លាលួស
នៅចំណុចស្ពាននាគ និងសួនច្បារស្ពាននាគ នាខាងត្បូងវត្តភ្នំ
គឺមានកងកំលាំងសន្តិសុខ ដែលមានពាក់មួកឃ្លុប បានដាក់ពង្រាយ
ឲ្យបំបែករាល់ការជួបជុំ ការប៉ុនប៉ងប្រមូលផ្តុំ ណាមួយ។
រហូតមកដល់ម៉ោង៨ព្រឹក ថ្ងៃដដែលនេះ កងកំលាំង
ដែលមានគ្នាប្រមាណជា ៥០ នាក់នោះ បានដើរដេញ
មិនឲ្យមានការជួបជុំណាមួយ នៅតាមផ្លូវព្រះនរោត្តម ខាងត្បូងវត្តភ្នំ
ចំណុចស្ពាននាគនោះទេ ហើយក៏មិនទាន់ឃើញមាន អំពើហិង្សាណាមួយ នៅឡើយទេ។
លុះមកដល់ម៉ោងប្រមាណ ៨ កន្លះព្រឹក
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ អ្នកស្រី មូរ សុខហួរ នោះ
បានមកដល់ ហើយក្រុមបាតុករ ក៏បានប្រមូលផ្តុំ
បំរុងចូលក្នុងទីលានប្រជាធិបតេយ្យ ខណៈនោះ អំពើហិង្សាដ៏ធ្ងន់ធ្ងរមួយ
បានកើតឡើង បន្ទាប់ពីនគរបាល នៅខាងក្នុងទីលានប្រជាធិបតេយ្យ
បានបាញ់គ្រាប់បែកផ្សែង ប្រមាណជាបួន-ប្រាំគ្រាប់ ដើម្បីបំបែក
ក្រុមបាតុករ របស់គណបក្សសង្គ្រោះជាតិ បានធ្វើអោយ
ក្រុមយុវជនគណបក្សសង្គ្រោះជាតិ មានកាខឹងសម្បារ ដេញវាយទៅលើ
ក្រុមសន្តិសុខខណ្ឌដូនពេញវិញ។
ក្រុមយុវជនគណបក្សសង្គ្រោះជាតិ
បានដេញវាយទៅលើក្រុមសន្តិសុខ គឺអោយតែឃើញមុខ វាយទាំងអស់
សូម្បីតែមួកការពារ ក៏ពួកគេយកមកបោកចោល ហើយក្រុមយុវជន
គណបក្សសង្គ្រោះជាតិ បានប្រមូលអាវ មួក ដែលដណ្តើមបានពី
ក្រុមសន្តិសុខខណ្ឌដូនពេញ ទៅដុតចោលថែមទៀតផង។ ក្នុងអំពើហិង្សានោះដែរ
បានបណ្តាលអោយ សន្តិសុខម្នាក់ ទទួលរងរបួសធ្ងន់។
បើតាមសេចក្តីរាយការណ៍មួយ បានអោយដឹងថា
ក្រោយពីក្រុមយុវជន របស់គណបក្សសង្គ្រោះជាតិ នាំគ្នាបំបែក លោកស្រី មូ
សុខហួរ និងតំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ
ពីរនាក់ទៀតគឺ លោកកែវ ភិរម្យ និងលោកម៉ែន សុថាវរិន ត្រូវបានប៉ូលិស
ចាប់ខ្លួនចូលទៅក្នុងទីលានប្រជាធិបតេយ្យ។ ខាងប៉ូលិសមិនបានបញ្ជាក់
ពីការចាប់ខ្លួន តំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ
ទាំងបីនាក់ នេះទេ៕
ប្រភពពី Free Press Magazine ·