ឱកសុគន្ធកញ្ញា ធ្វើឲ្យអ្នករៀបចំ កម្មវិធីប្រគំតន្រ្តីអ្នក ហួសចិត្តព្រោះតែរឿង ជណ្ដើរឡើងឆាក
ថ្មីៗនេះ ប្រភពពីអ្នករៀបចំ កម្មវិធីមួយរូប
បាននិយាយប្រាប់ LookingTODAY ក្នុងលក្ខខណ្ឌ មិនបើកចំហរថា កំពូលតារាចម្រៀង
ឱក សុគន្ធកញ្ញា បានតម្លើងឫកពារខ្លាំង មិនដូចពីមុនទេ ដែលនាងជា
តារាចម្រៀងស្រី ដ៏សាមញ្ញម្នាក់ គួរឲ្យស្រឡាញ់ រាប់អាន និងគាំទ្របំផុត ។
ប្រភពដដែល បន្តថា តាមពិតតារាចម្រៀង ឱក សុគន្ធកញ្ញា មានចិត្តសប្បុរធម៌ណាស់
សម្រាប់កម្មវិធី សប្បុរធម៌នានា នាងតែងតែចេញច្រៀង ដោយយក កម្រៃទាប
ឬក៏មិនយកកម្រៃ ទាល់តែសោះ ក៏មានដែរ ដែលបានបង្ហាញថា ស្រីស្អាតរូបនេះ
ពិតជាមានសន្ដានចិត្ត ល្អណាស់ គួរឲ្យសរសើរណាស់ ក្នុងនាមជាតារា ល្បីម្នាក់
ចេះជួយសង្គមជាតិ ។
តែជារឿងគួរឲ្យ សោកស្ដាយ សម្រាប់តារាចម្រៀង ឱក
សុគន្ធកញ្ញា ព្រោះបានរងនូវពាក្យ ចចាមអារ៉ាមមិនល្អ មកព្រមជាមួយដែរ
ខណៈត្រូវបាន គេនិយាយថា តម្លើងឫកពារ ខ្ពស់កប់ពពក មានអង្គរក្សការពារ
សុវត្ថិភាពផ្ទាល់ខ្លួន ប្រៀបបីដូចជា មន្រ្តីធំ ក្នុងស្ថាប័នរដ្ឋាភិបាល ។
អ្វីដែលកាន់ តែអស្ចារ្យ សម្រាប់ ឱក សុគន្ធកញ្ញា ត្រូវគេលួចបង្ហើបថា
ក្នុងការប្រគំតន្ត្រីមួយ ឱក សុគន្ធកញ្ញា បានព្យាយាម
បដិសេធមិនព្រមឡើងតាមជណ្ដើរ ជាមួយតារា ចម្រៀងដទៃនោះទេ នាងត្រូវការឡើងជណ្ដើរ
មួយផ្សេងទៀត ធ្វើឲ្យអ្នករៀប ចំកម្មវិធីហួសចិត្ត និងវិលមុខមិនស្ទើរនោះទេ។
តារាចម្រៀង ឱក សុគន្ធកញ្ញា មិនទាន់អាចទាក់ទង
ដើម្បីបំភ្លឺបានទេ តែសង្ឃឹមថា នាង នឹងចេញមុខបកស្រាយ ព័ត៌មានរិះគន់ទាំងនេះ
ដើម្បីឲ្យ មហាជនអស់ក្ដីសង្ស័យ និងលុបបំបាត់នូវ សំឡេងរិះគន់ទាំងនេះ
កុំឲ្យតាមហួងហែង ប្រជាប្រិយភាព ឬកេរ្តិ៍ឈ្មោះរបស់នាង តទៅទៀត៕