មានទំនាស់ជាមួយប្តីបី ថ្ងៃមុនចងកសម្លាប់ខ្លួន
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីដែរចងកសម្លាប់ខ្លួនមានឈ្មោះ បាន ស្រីមុំ អាយុ ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្តីឈ្មោះ អ៊ិត ចំរ៉ុង អាយុ ៤៤ឆ្នាំ មុខរបរមន្ត្រីប៉ូលិសអន្តរាគមន៍ខណ្ឌដូនពេញ និងមានកូនម្នាក់អាយុ១១ឆ្នាំ ។
បើតាមសម្តីរបស់ប្តីស្ត្រីដែលចងកសម្លាប់ខ្លួនបានឲ្យដឹងថា ប្រហែលជាបីថ្ងៃមុនគាត់បានឈ្លោះគ្នាជាមួយប្រពន្ធគាត់បន្តិចបន្តួ ។ ហើយនៅថ្ងៃកើតហេតុនេះគាត់បានចេញទៅធ្វើការដូចសព្វដង លុះដល់វេលាកើតហេតុស្រាប់តែមានអ្នកជិតខាងបានទូរស័ព្ទប្រាប់គាត់ថា ប្រពន្ធរបស់គាត់ចងកសម្លាប់ខ្លួនបាត់ហើយ ។ មួយសន្ទុះក្រោយមកគាត់បានមកដល់ផ្ទះ ក៏បានឃើញប្រពន្ធរបស់គាត់ចងកនឹងដែកឡៅតឿនក្បែរជណ្តើរស្លាប់ បាត់ទៅហើយ។
គិតមកដល់ម៉ោងជាង៧យប់ ស្ត្រីដែលចងកសម្លាប់ខ្លួនមិនទាន់ត្រូវបានស្រាយខ្សែយកចុះមកដី នៅឡើយទេ បើតាមសម្តីប្តីរបស់ស្ត្រីធ្វើអត្តឃាតបានឲ្យដឹងថា គាត់យកសពប្រពន្ធរបស់គាត់ទៅតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា៕S