កាត់ទោស យុវជន២នាក់ ពីបទរំលោភបូក លើនារីម្នាក់ នៅក្នុងគុម្ពោធព្រៃ នៅសង្កាត់ព្រៃភ្នៅ
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ
កាលពីថ្ងៃ ទី ១៤ ខែ កក្កដា ឆ្នាំ២០១៤ បានបើកសវនាការជំនុំជម្រះ
លើករណីយុវជនជាប់ចោទ២ ពីបទរំលោភបូក ទៅលើនារីវ័យ១៩ឆ្នាំម្នាក់
ដែលជិះម៉ូតូឌុបដើរលេង តែបាននំាជនរងគ្រោះទៅផឹកទឹកត្ នោតជួរ និងបង្អក់ទឹកត្នោតជូរ ឲ្យនាងស្រវឹងរហូតលែងដឹងខ្លួន និងលើកនាងដាក់ម៉ូតូឌុបទៅរំ លោភនៅក្នុង គុម្ពោធព្រៃ ស្ងាត់ បានសម្រេច កាលពីថ្ងៃ ទី ៣ ខែ មីនា ឆ្នាំ ២០១៤ ស្ថិតនៅក្នុងសង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ។
លោកកោ វណ្ឌី ប្រធានចៅក្រមជំនុំជម្រះ នៃ
សាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា ជនជាប់ចោទទាំង២នាក់នេះ
មានឈ្មោះទី១-ឈ្មោះ ភុន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្សថ្នាក់ទី១០
(ជាប់ឃុំ) និង ទី២-ឈ្មោះ យិន ចាន់សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ
ជាសិស្សថ្នាក់ទី១០ (គេចខ្លួន) ។ ជនជាប់ចោទទាំង២ ត្រូវបានតុលាការជំនុំជម្រះ
និង កាត់ទោសពីបទរំលោភមានស្ថាន ទម្ងន់ទោស។
ក្នុងចំណោមជាជាប់ចោទទាំង២ នាក់នេះ ឈ្មោះ ភុន
ដារ៉ាត្រូវបានឃាត់ខ្លួន កាលពីថ្ងៃ ទី ៧ ខែ មីនា ឆ្នាំ ២០១៤
តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ហវស អាយុ ១៩ឆ្នាំ ដែលធ្វើការនៅ
ក្នុងភោជនីដ្ឋានមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក់ រាជធានីភ្នំពេញ។
ចំណែកឯ ឈ្មោះ យិន ចាន់សុជាតិ បានរត់គេចខ្លួន។
នៅក្នុងសំណុំរឿងនេះ ម្តាយរបស់នារីរងគ្រោះបានទាមទា រជំងឺចិត្តចំនួន៧០០០ ដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា តុលាការនឹងប្រកាសសាលក្រម នៃសំណុំរឿងនេះ នៅថ្ងៃ ទី៣០ ខែ កក្កដា ២០១៤ ខាងមុខនេះ៕
_________________________
ផ្តល់សិទ្ធិដោយ៖ DAP-NEWS
ផ្តល់សិទ្ធិដោយ៖ DAP-NEWS