ផឹកស៊ីក្លែមសំដីស្រវឹងធ្លាក់ភ្នែក ទាញដំបងនិងចបជីក វាយសម្លាប់ប្រពន្ធ មិនញញើតដៃ
បុរសជាប្តីដែលត្រូវចាប់ខ្លួន មានឈ្មោះ ណុប មិត្ត អាយុ ៣០ឆ្នាំ ហើយចំណែកប្រពន្ធ ដែលត្រូវបី្តវាយសម្លាប់ មានឈ្មោះ ឯម ហ៊ីង អាយុ ២៩ឆ្នាំ មានមុខរបរ ជាអ្នកចាំចំការឲ្យគេ នៅចំណុច វង្សកាថាក់ សិ្ថតក្នុងភូមិ ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ មុនពេលកើតហេតុ បី្តប្រពន្ធទាំងពីរ បានអង្គុយផឹកស្រាជាមួយគ្នា តាំងពីពេលថ្ងៃ រហូតដល់ពេលល្ងាច ទំនងជាមានជម្លោះពាក្យសំដី ប្រកែកយកឈ្នះចាញ់។
ក្រោយមកមិនដឹងជា មានរឿងអ្វីស្រាប់តែ បុរសជាប្តីឈ្មោះ មិត្ត ក៏បានទាញចបជីក និងដំបងឈើ វាយមកលើប្រពន្ធខ្លួនរបស់ រហូតដល់ស្លាប់ នៅឯផ្ទះស្នាក់នៅតែម្តង។ សមត្ថកិច្ចបានចុះអន្តរាគន៍ ឃាត់ខ្លួនជនដៃដល់ ដើម្បីសួរនាំ និងកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕
ប្រភពពី វត្តភ្នំ