ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ដួល​លើផ្លូវ ត្រូវ​ឡាន​ដឹក​ដែក​កិន​ ​បែកក្បាល​ធ្លាយ​ខួរ ស្លាប់​ក្នុង​ថ្លុកឈាម

7/15/2014 0 Comments A+ a-


Wat-14079​រាជធានី ​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​បែក​ក្បាល ធ្លាយ​​ខួរ​​ស្លាប់​​ភ្លាមៗ​​គួរ​​ឲ្យ​​រន្ធត់ ខ​ណៈ​ដែល​​ជិះ​​ម៉ូ​តូ​​ទាក់​​ដៃ​ច​ង្កូត​​គ្នា​​ដួល ត្រូវ​​រថ​យន្ត​​បើក​​មក​ពី​​ក្រោយ ចាប់​​ហ្វ្រាំង​មិន​ទាន់ បើក​​កិន​​ពី​លើ​​យ៉ាង​ពេញ​ទំ​ហឹង ​កាល​​ពី​​​វេ​​លា​​​ម៉ោង ១៩​​និង​​២០ នា​ទី​​យប់ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិត​លើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​
​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1J-4982 ជិះ​គ្នា ៣​នាក់ ទើបនឹង​ត្រឡប់ មកពី​ដើរលេង​នៅ​ភ្នំពេញ ទៅ​ហាង​នំ​បុ័ង​វិញ​មាន​ធុំក្លិន​ស្រា ទំនងជា​ទើបតែ ចេញពី​កន្លែង​ផឹកស៊ី ធ្វើដំណើរ​ស្រប​ទិស​គ្នា ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១០ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​ម្នាក់ឯង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​។​
​មកដល់​ចំណុច​ខាងលើ ជិត​ដល់​ហាង​នំ​បុ័ង បាន​ទាក់​ដៃចង្កូត​គ្នា ធ្វើ ឲ្យ​ម៉ូតូ​ជិះ​គ្នា ៣​នាក់ ដួល​ធ្លាក់​អ្នកជិះ​ក្រោយ​ម្នាក់ ត្រូវ​រថយន្ត កូរ៉េ ២,៥ តោន ជា​រថយន្ត​ដឹក​ដែក ពណ៌​ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង 3A-0199 បើក​មកពី​ក្រោយ ចាប់​ហ្វ្រាំង​មិនទាន់ បាន​កិន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់ ចំណែក ២​នាក់ ទៀត​រងរបួស​ធ្ងន់ រីឯ​ម៉ូតូ​ជិះ​ម្នាក់ឯង មិនបាន​ដួល​រងរបួស​ទេ បាន​បើក​ទៅមុខ​បាត់​។​
​សព​ជនរងគ្រោះ មានឈ្មោះ សាំង វណ្ណៈ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​បុគ្គលិក​ធ្វើ​នំ​បុ័ង នៅ​ហាង លី​គឹមហុង ស្នាក់នៅ​ក្នុង​ហាង​នំ​បុ័ង ជិត​កន្លែងកើតហេតុ មាន​ស្រុកកំណើត នៅ​ភូមិរ​កាជ​ន្លឹ​ង ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ រថយន្ត​បង្ក​បាន​ព្យាយាម បើក​រត់គេច​ទៅដល់ មុខ​ស្ថានីយ៍​ប្រេង​តេ​លា ក្នុងភូមិ​ដូង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ទើប​តៃកុង​រថយន្ត​បាន​ឈប់ រត់គេចខ្លួន​បាត់ស្រមោល​៕
ប្រភពពី វត្តភ្នំ