ឆ្លងចរន្តចេញពីម៉ាស៊ីនភ្លើង ឆេះរោងផលិតឥដ្ឋនឹង ម៉ាស៊ីនភ្លើង២គ្រឿង
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់សិប្បកម្មឡឥដ្ឋខាងលើ មានឈ្មោះ ជា ហ៊ុយ អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់កើតហេតុ ។ អគ្គិភ័យនេះបានធ្វើឱ្យឆេះខូចខាតម៉ាស៊ីន ភ្លើងអស់២គ្រឿង និងឆេះរោងសិប្បកម្មផលិតឥដ្ឋ អស់មួយ ប៉ុន្តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស នោះទេ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា អគ្គិភ័យនេះផ្តើមចេញពីការឆ្លងចរន្តអគ្គិសីពីម៉ាស៊ីនភ្លើង បន្តទៅឆេះរោងសិប្បកម្មឡឥដ្ឋ អស់មួយចំហៀ ហើយពេលនោះគេឃើញម្ចាស់សិប្បកម្ម និងកម្មករ រួមជាមួយប្រជាពលរដ្ឋ បាននាំគ្នាដងទឹកជះ និងបាញ់ទឹក ពន្លត់រហូតរលត់ជាស្ថាពរ ។ នៅក្នុងហេតុការណ៍នេះផងដែរ គេសង្កេតឃើញមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចេញមកអន្តរាគមន៍ ប៉ុន្តែមិនបានបាញ់ពន្លត់ទេ ដោយសារមកដល់កន្លែងកើតហេតុភ្លើងបានរលត់បាត់អស់ទៅហើយ៕S
ទិដ្ឋភាពនៅកន្លែងកើតហេតុមានអគ្គីភ័យឆាបឆេះ
រថយន្តពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍នៅកន្លែងកើតហេតុតែមិនបានចាញ់ទឹកទេ
ទិដ្ឋភាពរួមនៅកន្លែងកើតហេតុ
ប្រភពពី CEN