សមត្ថកិច្ចឃាត់ខ្លួន ជំនួយការម្នាក់ របស់ មូរ សុខហួរ
(រូបសញ្ញាព្រួញ) លោក អឿ ណារិទ្ធ ដែលសមត្ថកិច្ចទើបឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាល
ព្រហ្មទណ្ឌរាជ ធានីភ្នំពេញ កាលពីវេលាម៉ោង ប្រមាណ១១ ព្រឹកថ្ងៃទី១៦ ខែកក្កដា
ឆ្នាំ២០១៤ បានបន្ដ ឃាត់ខ្លួនជំនួយការម្នាក់ របស់លោកស្រីមូរ សុខហួរ
ពេលកំពុងធ្វើ ដំណើរគេចខ្លួនចេញពី បរិវេណតុលាការ ជាមួយក្រុមមន្ដ្រី
របស់អង្គការលីកាដូ ។
លោកអឿ ណារិទ្ធ ដែលត្រូវបានគេដឹង ថា
ជាជំនួយការម្នាក់ របស់លោកស្រីមូរ សុខហួរ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ
រាជធានីភ្នំពេញ តាមចាប់ខ្លួនដោយយោង តាមការបញ្ជា របស់តំណាងអយ្យការអម
សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ ព័ន្ធនិងសកម្មភាពញុះញង់កាលពីម្សិលមិញ
នាំឱ្យមានអំពើ ហិង្សាកើតឡើងនៅក្បែរទី លានប្រជាធិបតេយ្យ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌម្នាក់បាននិយាយថា
«ដោយយោងតាមការបញ្ជារបស់តុលាការ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលរូបនេះ
បញ្ជូនទៅតុលាការចាត់ការបន្ដ ការចូលរួម និងធ្វើឱ្យញុះញង់នាំឱ្យមាន
អំពើហិង្សា»។
បើតាមនគរបាលរូបនេះ បុគ្គលអឿ ណារិទ្ធ មានទីលំនៅប្លុកបុរីកីឡា សង្កាត់ វាលវង់ ខណ្ឌ៧មករា៕
_______________________
ផ្តល់សិទ្ធិដោយ៖ DAP-NEWS
ផ្តល់សិទ្ធិដោយ៖ DAP-NEWS