៦​ម៉ឺន​ដុល្លារ ប្រែ​វាសនា​នារី​កម្សត់ ​ម្នាក់​ក្លាយ​ជា​តារា​ ម៉ូដែល​ស្រស់​ស្អាត

7/16/2014 0 Comments A+ a-

ដោយ​សារ​តែ​ដើម​ទ្រូង​យារ​ធ្លាក់​រហូត ២៣ស.ម បាន​ធ្វើ​ឲ្យ​នារី​កូរ៉េ​ម្នាក់ ឈ្មោះ Chang Je Soon​រស់​នៅ​ដោយ​គ្មាន​ជំនឿ​ចិត្ត និង​ទទួល​បាន​ការ​ប្រមាថ​ជា​ច្រើន​ពី​នាក់​នៅ​ជុំវិញ។ Chang Je Soon តែង​ស្រមៃ​ចង់​ផ្លាស់​ប្ដូរ​សម្រស់​ខ្លួន​ឯង បើ​ទោះ​ជា​ត្រូវ​ឆ្លង​កាត់​ការ​ឈឺចាប់​ដោយ​មុខ​កាំបិត​ពេទ្យ​ក៏​ដោយ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​នាង​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ នឹង​ចំណាយ​សម្រាប់​ការ​វះកាត់​នោះ​ឡើយ។
សំណាង​ល្អ Chang Je Soon បាន​ដាក់​ពាក្យ​ចូល​កម្មវិធី​ទូរទស្សន៍ “Let’s Beauty” ដែល​ជា​កម្មវិធី​មួយ​ ជួយ​​ដល់​អ្នក​មាន​បំណង​វះកាត់​កែ​សម្ផស្ស​តែ​មិន​មិន​លទ្ធភាព។ បន្ទាប់​ពី​ទទួល​ការ​វះកាត់​ក្រោម​ការ​ឧបត្ថម្ភ​ពី​កម្មវិធី​នេះ Chang Je Soon បាន​ប្រែ​សម្រស់​ជា​មនុស្ស​ម្នាក់​ថ្មី​ មិន​គួរ​ឲ្យ​ជឿ។​​​
ចង់ ​ដឹង​ថា​រឿង​រ៉ាវ​វះកាត់​ របស់​នារី​ដោះ​សណ្ដាយ Chang Je Soon គួរ​ភ្ញាក់ផ្អើល និង​រំជួល​ចិត្ត​យ៉ាង​ណា​នោះ សូម​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖
​​​
Change Je Soon ជា​សិស្ស​ផ្នែក​តន្ត្រី​កូរ៉េ​បុរាណ​ម្នាក់។ Je Soon តែង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ខុស​ប្លែក​ពី​អ្នក​ដទៃ និង​មិន​ហ៊ាន​ចេញ​ទៅ​ណា​មក​ណា​ជាមួយ​មិត្តភ័ក្ដិ​នោះ​ទេ។
នាង ​តែង​ព្យាយាម​រុំ​ដើម​ទ្រូង​ខ្លួន​ឯង​ឲ្យ​មើល​ទៅ​តូច​តាម​ដែល​អាច​ធ្វើ​ បាន ហើយ​ពេល​ខ្លះ​រហូត​ដល់​ធ្វើ​ឲ្យ​ដើម​ទ្រូង​​ចេញ​ឈាម​ផង​ក៏​មាន។
ថ្ងៃ ​មួយ Je Soon បាន​សរសេរ​​លិខិត​មួយ​​ផ្ញើ​ទៅ​កាន់​កម្មវិធី “Let’s Beauty” ដោយ​សង្ឃឹម​ថា​នឹង​អាច​ផ្លាស់​ប្ដូរ​សម្រស់​ខ្លួន​ឯង ក៏​ដូច​ជា​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ។
នេះ ​ជា​ដើម​ទ្រូង​របស់​នាង​ដែល​យារ​ធ្លាក់​រហូត​ដល់ ២៣​ស.ម។ បើ​ទោះ​ជា​នាង​ស្លៀក​សំលៀកបំពាក់​បែប​ណា​ក៏​មើល​ទៅ​មិន​ស្អាត​ដូច​គេ​ឯង​ ឡើយ។
នាង ​បាន​​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​ច្រើន​នាក់។ ក្រោយ​មក Je Soon មាន​សំណាង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៦៥០០០​ដុល្លារ ពី​កម្មវិធី “Let’s Beauty” សម្រាប់​ការ​វះកាត់​កែ​ដើម​ទ្រូង កែ​មុខ និង​សម្រក​ទម្ងន់​ពី​៦៧​ មក ៥៣​គីឡូក្រាម។
Chang Je Soon មុន និង ក្រោយ​វះកាត់
ឥលូវ​នេះ នាង​បាន​ក្លាយ​ជា​តារា​ម៉ូដែល​ដ៏​ស្រស់​ស្អាត​ម្នាក់​បាត់​ទៅ​ហើយ។
យ៉ាង​ណា​ដែរ រឿងរ៉ាវ​កែ​សម្ផស្ស​របស់​នារី​កូរ៉េ​ម្នាក់​នេះ?
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖
asiantown