គណបក្សសង្គ្រោះជាតិ ជូនរូបមន្តថ្មី ពីការកែទម្រង់ គ.ជ.ប ដល់គណបក្សប្រជាជនកម្ពុជា
លោកបានជូននូវ
រូបមន្តថ្មី ទាក់ទិនទៅនឹងលើកំណែទម្រង់ គ.ជ.ប របស់គណបក្សសង្គ្រោះជាតិ
ជូនទៅលោក ព្រុំ សុខា ដើម្បីដាក់ជូនថ្នាក់ដឹកនាំគណបក្ស។
លោក គួយ ប៊ុនរឿន ក៏បានអះអាងថា
លោកក៏បានស្នើសុំទៅកាន់លោកព្រុំសុខា
ឲ្យមានកិច្ចប្រជុំថ្នាក់កំពូលរវាងគណបក្សទាំងពីរ ក្នុងពេលឆាប់ៗ
ព្រោះថា គណបក្សសង្គ្រោះជាតិ ចង់បញ្ចប់បញ្ហានយោបាយឲ្យបានមុនខួប ១
ឆ្នាំ នៃការបោះឆ្នោត ថ្ងៃ២៨កក្កដា។
លោក គួយ ប៊ុនរឿន បានថ្លែងដូច្នេះ
កាលពីព្រលប់ថ្ងៃទី១៩កក្កដានេះ ដោយបដិសេធ មិនប្រាប់ពីរូបមន្តថ្មី
ក្នុងការកែ ទម្រង់ គ.ជ.ប ដែលផ្តល់ជូនគណបក្សប្រជាជនកម្ពុជានោះទេ។
មកដល់ព្រលប់ថ្ងៃទី១៩កក្កដា លោកគួយប៊ុនរឿន
អះអាងថា លោកក៏មិនទាន់បានទទួលចម្លើយតបពីលោកព្រុំសុខា
ថាត្រូវកំណត់ជួបចរចាឡើងវិញ នៅថ្ងៃណានោះ នៅឡើយទេ។
លោក ព្រុំ
សុខា ប្រធានក្រុមការងារក្រុមបច្ចេកទេសគណបក្សប្រជាជនកម្ពុជា មិនអាចសុំ
អត្ថាធិប្បាយ បានទេ។ ប៉ុន្តែលោក គួយ ប៊ុនរឿន បានអះអាងថា
លោកព្រុំសុខា បានប្រាប់លោកថា នឹងនាំយករូបមន្តថ្មី
និងការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ
ជូនទៅថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ស្ថានការណ៍នយោបាយ
អាចចាប់ផ្តើមដំណើរវិលចូលតុចរចាជាថ្មី ដើម្បីបញ្ចប់វិបត្តនយោបាយនៅ
កម្ពុជា។គណបក្ស ជាប់ឆ្នោតទំាងពីរគឺគណបក្សសង្គ្រោះជាតិ អាចចាប់ផ្តើមដំណើរ
ការចរចាឡើងវិញជាមួយ គណបក្សប្រជាជនកម្ពុុជា បន្ទាប់ពីលោក សម រង្ស៊ី
ប្រធានគណបក្ស វិលមកវិញនៅវេលាម៉ោង ៩ ព្រឹកនេះ
ខណៈដែលតំណាងរាស្ត្រពីរនាក់ផ្សេង ទៀត ត្រូវបានចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួន
កាលពីម្សិលមិញ ធ្វើឲ្យតំណាងរាស្ត្រដែលជាប់ឃុំកើនដល់ ៧
នាក់និងមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់។
ជាមួយគ្នានេះដែរ លោក ចាន់
ចេង តំណាងរាស្រ្តមណ្ឌលកណ្តាលរបស់គណបក្សសង្គ្រោះជាតិម្នាក់ទៀត
ក៏ត្រូវបានតុការ ចេញដីកា កោះហៅ ឱ្យចូលខ្លួនទៅបំភ្លឺ នៅម៉ោង៩ព្រឹក ថ្ងៃទី២២
កក្កដា ឆ្នាំ២០១៤ ខាងមុខ ពាក់ព័ន្ធនឹងសំណុំរឿង ព្រហ្មទណ្ឌមួយលេខ ១០០០ អ.ក
ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តកណ្តាល។
ដោយឡែក លោក កឹម
សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏នឹងត្រូវចូលខ្លួនទៅបំភ្លឺ
នៅតុលាការសាលាដំបូង រាជធានីភ្នំពេញ ជាន់ទី៣ បន្ចាប់ (គ) នៅថ្ងៃទី២៥
ខែកក្កដា ខាងមុខនេះផងដែរ៕
ប្រភពពី Free Press Magazine