បង្រ្កាបកន្លែង លេងហ្គេម ដកហូតបាន ៧០ទូ និងឃាត់ខ្លួន មនុស្ស៧នាក់
ភ្នំពេញ : កម្លាំងនគរបាល
ព្រហ្មទណ្ឌខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរ បាលមូលដ្ឋាន ដឹកនាំដោយ
ព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ លោក គង់ សំសារ៉េត កាលពីវេលា
ម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ បានចុះ ទៅបង្ក្រាបទីតាំង៣កន្លែង
ដែលលួចបើកហ្គេមលេង ខុសច្បាប់ ស្ថិតនៅមុខផ្សារ សូរិយាម៉ល សង្កាត់ផ្សារថ្មី
ទី៣ ខណ្ឌដូនពេញ ។
អធិការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ខណ្ឌដូនពេញ
លោក ញ៉ែម សៅណុល បានអោយដឹងថា នៅក្នុង ប្រតិបត្តិការនេះ កម្លាំងនគរបាល
បានដកហូត ទូហ្គេម ចំនួន ៧០ទូ និងឃាត់ខ្លួនមនុស្ស ៧នាក់ ក្នុងនោះអ្នក
មើលការខុសត្រូវជានា រី ៤នាក់ និងអ្នកលេងហ្គេម ៣នាក់ ប្រុស២ ស្រី១ ។
លោក ញ៉ែម សៅណុល បានបញ្ជាក់ថា ប្រតិបត្តិការ
ខាងលើនេះ បានធ្វើឡើង នៅ៣ទីតាំងផ្សេងគ្នា រួមមាន ទីតាំងទី១ ផ្ទះលេខ២៣អឺសូន្យ
ទីតាំងទី២ ផ្ទះលេខ២៥អឺសូន្យ និងទីតាំងទី៣ ស្ថិតនៅផ្ទះលេខ៥៤អឺសូន្យ ផ្លូវ
៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ដូនពេញ
ដែលចូលរួមនៅក្នុង ប្រតិបត្តិការខាងលើនេះ បានអោយដឹងថា ក្រោយពី ទទួល
បានព័ត៌មាន នៃការលួចបើកហ្គេម នៅទីតាំងខាងលើរួចមក ស្នងការនគរបាលរាជធានី
ភ្នំពេញ និងស្នង ការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ
បានបញ្ជាអោយ កម្លាំងនគរបាលខណ្ឌ ដូនពេញនិងមា នការឯកភាពពីតំណាង អយ្យការ ចុះទៅបង្ក្រាប និងដកហូតទូហ្គេមទាំងនោះ។
ក្រោយពីមានការឯកភាពពី តុលាការ និងថ្នាក់ដឹកនាំ
នគរបាលរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌ ដូនពេញ ដឹកនាំផ្ទាល់ដោយ លោក គួច
ចំរើន និងអធិការ ខណ្ឌ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបជាក់ស្តែង
នៅទីតាំងខាងលើ ដោយដក ហូតទូហ្គេម និងឃាត់ខ្លួន មនុស្សចំនួន៧នាក់ ។
បើតាមលោក ញ៉ែម សៅណុល ទូហ្គេម
និងមនុស្សទាំង៧នាក់ ត្រូវបានបញ្ជូនទៅរក្សាទុក និងសួរនាំ នៅអធិការ ដ្ឋាន
នគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តទៀត ៕
________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday
ផ្តល់សិទ្ធិដោយ៖ Lookingtoday
