កូនប្រុសថៅកែនំបុ័ង ហេង ចេង នៅក្រុងតាខ្មៅម្នាក់ ត្រូវជន ចាប់ជំរិតបាញ់សម្លាប់ នៅស្រុកបសែត

7/20/2014 0 Comments A+ a-


PISETH-0192រាជធានីភ្នំពេញ៖ កូនប្រុសរបស់ថៅកែហាងនំបុ័ង យីហោ ហេង ចេង នៅក្រុងតាខ្មៅ ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លា ប់នៅស្រុកបសែត ខេត្តកំពង់ស្ពឺ ក្នុង​រឿង​ចាប់​ជំរិត បន្ទាប់ ពីចាប់ខ្លួនអស់ រយះពេលជាច្រើនថ្ងៃមកហើយនោះ។
ព័ត៌មាន​ជាបឋម បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ត្រូវបាន​គេ​ចាប់ជំរិត ​តាំងពី​ថ្ងៃទី​១៧ ​ខែកក្កដា​ឆ្នាំ​២០១៤ ប៉ុន្តែ​ក្រុមគ្រួសារ​ជនរងគ្រោះ​ មិនបាន​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស ក្នុងការ​អន្តរាគមន៍​ចាប់​ជនល្មើស​ឡើយ​។ ករណីនេះ កើតឡើង ទំនងជាការចរចាដោះដូររឿងលុយ មិនត្រូវរ៉ូវគ្នា ទើបជនល្មើស បាញ់សម្លាប់ជនរងគ្រោះ។
ស្តី្រម្នាក់ ជាសាច់ញាតិជនរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា “កូនប្រុសនេះ ជាក្មេងស្លូតណាស់ ចេះជួយកិច្ចការ ឪពុកម្តាយក្នុងការរកស៊ី។ គេ ឈ្មោះ ស្រេង អាយុជាង ២០ឆ្នាំ។ គេ ជាកូនច្បង ក្នុងចំណោម បងប្អូន៤នាក់។ ពួកជន ល្មើសបានចាប់ជំរិតទៅ ហើយឪពុកម្តាយ បានប្រគល់លុយ១០ម៉ឺនដុល្លារឲ្យទៅពួកវាហើយ ប៉ុន្តែពួកវានៅតែបាញ់សម្លាប់ ជនរងគ្រោះទៀត”។
ប្រភព​បាន​បន្តថា ករណីនេះ​ គេ​នៅ​ពុំទាន់​ដឹង​ព័ត៌មាន​ពិស្តារ​នៅឡើយ ប៉ុន្តែ​គេ​ដឹងថា សមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យ នៅកន្លែងកើតហេតុនៅឡើយ។ ក្រោយមកសព​ជនរងគ្រោះ​ ត្រូវបាន​ដឹក​ពី​ខេត្តកំពង់ស្ពឺ ដើម្បី​យកមក​ធ្វើបុណ្យនៅ​ផ្ទះ​ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​៕
ប្រភពពី Free Press Magazine ·