ពលរដ្ឋខ្មែរនៅអាមេរិក ធ្វើបាតុកម្មទាមទារឲ្យ ដោះលែងមន្ត្រីបក្សប្រឆាំង៨រូប
ពលរដ្ឋ
ខ្មែរអាមេរិកាំងប្រមាណពី ៥០០ ទៅ ១ពាន់នាក់ នៅក្នុងរដ្ឋកាលីហ្វរញ៉ា
បានជួបជុំគ្នាធ្វើបាតុកម្មតវ៉ានៅកណ្ដាលទីក្រុងខ្មែរ នៅថ្ងៃសៅរ៍
ទី១៩ កក្កដា ដើម្បីទាមទារអោយរដ្ឋាភិបាលកម្ពុជា
ដោះលែងជាបន្ទាន់នូវតំណាងរាស្ត្រ ៧រូប
និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ
ដែលកំពុងជាប់ឃុំនៅក្នុងគុកព្រៃស។
សកម្មជន
គណបក្សសង្គ្រោះជាតិ លោក តឹព្វផាន់ណា ទិត
បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីទីក្រុងឡុងប៊ិច
ថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស
សូមថ្កោលទោសដាច់អហង្ការចំពោះការប្រើអំពើហិង្សារបស់អាជ្ញាធរមាន
សមត្ថកិច្ចរបស់រដ្ឋាភិបាលមកលើប្រជាពលរដ្ឋស្លូតត្រង់
ជាពិសេសចាប់ឃុំខ្លួនតំណាងរាស្ត្ររបស់បក្សប្រឆាំង៖ «សំឡេង»។
លោក តឹព្វផាន់ណា បន្តថា តំណាងរាស្ត្រសហរដ្ឋអាមេរិក មួយចំនួន ក្នុងរដ្ឋកាលីហ្វរញ៉ា រួមមានលោក ដាណា រ៉ូរ៉ាបាគឺរ (Dana Rohrabacher) ជាដើម
តែងតែយកចិត្តទុកដាក់និងតាមដានអំពីស្ថានការណ៍នៅកម្ពុជា
ជាប់ជានិច្ច
ជាពិសេសពួកគាត់តែងរិះគន់ខ្លាំងៗចំពោះការដឹកនាំរបស់លោក ហ៊ុន សែន
នៅកម្ពុជា៖ «សំឡេង»។
លោក
តឹព្វផាន់ណា ទិត បញ្ជាក់ផងដែរថា បន្ទាប់ពីបាតុកម្មតវ៉ានៅថ្ងៃសៅរ៍
នេះមក
ក្រុមរបស់លោកនឹងគ្រោងយកញត្តិទៅជូនដល់ការិយាល័យតំណាងរាស្ត្រ
ទាំងពីររូបនេះ គឺលោក ដាណា រ៉ូរ៉ាបាគឺរ និងលោក អេដ រ៉យ (Ed Royce) ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ដល់រដ្ឋាភិបាលអាមេរិក ដោះលែងតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ។
សហភាពអន្តរសភាអំពាវនាវឲ្យដោះលែង
សហភាពអន្តរសភា (Inter-Parliamentary Union-IPU) ដែល
ជាអង្គការអន្តរជាតិមួយប្រមូលផ្តុំតំណាងរាស្ត្រក្នុងបណ្ដាប្រទេស
ក្នុងពិភពលោក ក៏អំពាវនាវសុំឲ្យអាជ្ញាធរកម្ពុជា
ដោះលែងតំណាងរាស្ត្រជាត់ឆ្នោតគណបក្សសង្គ្រោះជាតិ ៧រូបជាបន្ទាន់
និងទម្លាក់ចោលការចោទប្រកាន់នានា
ដើម្បីអនុញ្ញាតឲ្យតំណាងរាស្ត្រគណបក្សប្រឆាំងអាចមានសិទ្ធិសេរីភាព
បញ្ចេញសំឡេងនិងទស្សនៈក្នុងប្រទេសកម្ពុជា
ដែលនេះគឺជាផ្នែកមួយនៃសង្គមប្រជាធិបតេយ្យ។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃ១៨ ខែកក្កដា ពីទីក្រុងហ្សឺណែវ សហភាពអន្តរសភាបានបញ្ជាក់ថា តាមប្រភពព័ត៌មាន IPUគឺពុំមានភស្តុតាងណាដើម្បីចាប់ខ្លួននិងចោទប្រកាន់តំណាងរាស្ត្រទាំង ៧រូបនោះប្រព្រឹត្តអំពើហិង្សាឡើយ តាមពិតតំណាងរាស្ត្របក្សប្រឆាំងនេះ បានថ្លែងម្ដងហើយម្ដងទៀតកុំឲ្យមានការប្រើអំពើហិង្សា។
សេចក្ដីប្រកាសដដែលបន្តថា ករណីតំណាងរាស្ត្រគណបក្សប្រឆាំងទាំង ៧រូបនេះ គណៈកម្មាធិការផ្នែកសិទ្ធិមនុស្សនៃសហភាពអន្តរសភា កំពុងធ្វើការស៊ើបអង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីឃុំខ្លួនតំណាងរាស្ត្រទាំងនោះ។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្ស
សង្គ្រោះជាតិ ៧នាក់ និងមន្ត្រីកិច្ចការសាធារណៈម្នាក់
ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃកើតមានអំពើហិង្សារវាងសន្តិសុខសាលាខណ្ឌដូនពេញ និងសកម្មជនអ្នកគាំទ្រ កាលពីថ្ងៃទី១៥ ខែកក្កដា នាទីលានប្រជាធិបតេយ្យ។ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អ្នកទាំង ៨នាក់ ក្នុងបទឧក្រិដ្ឋនានា ដែលមានទម្ងន់ទោសរហូតដល់ជាង ៣០ឆ្នាំ។
ស្រប
ពេលដែលមន្ត្រីគណបក្សសង្គ្រោះជាតិ
៨រូបត្រូវបានតុលាការសម្រេចឃុំឃាំងក្នុងពន្ធនាគារព្រៃស លោក ចាន់
ចេង តំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តកណ្ដាល
ក៏ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល
កោះហៅសាកសួរពីករណីព្រហ្មទណ្ឌដែរ៕
ប្រភពពី វិទ្យុអាស៊ីសេរី