ម៉ូតូ​​បុកម៉ូតូ បណ្តាល​​ឲ្យ​ស្លាប់​២ របួស​ធ្ងន់​៣នាក់ នៅក្រុង​ស្វាយរៀង

7/12/2014 0 Comments A+ a-


Kosal-0166ស្វាយរៀង៖ មនុស្ស ​​២នាក់ស្លាប់​នៅ​នឹង​កន្លែង និង​៣នាក់ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយ បង្កឡើងដោយ ​​ម៉ូតូ​បុកនិងម៉ូតូលាន់ ដូច រន្ទះ​ កាលពីវេលាម៉ោង ១១ និង២០នាទី ព្រឹក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ព្រៃ​ធ្លាក់ ឱ្យដឹង​ថា លោកតាដែលស្លាប់​​ឈ្មោះ សំ សាក់ អាយុ​៧៨​ឆ្នាំ បែក​ក្បាល បាក់​ជើងស្លាប់​ភ្លាមនៅ​នឹង​កន្លែង​ ចៅ​​ឈ្មោះ សំ ស៊ី ភេទប្រុស អាយុ​១៣​ឆ្នាំ របួស​បែក​ក្បាលធ្ងន់​ធ្ងរ​សន្លប់ និង​​ចៅ​ឈ្មោះ វ៉ាន់ បញ្ញា​ ភេទប្រុស អាយុ​១១ឆ្នាំ រងរបួស​ដាច់​ផ្ទៃមុខ​ និង​រលាត់​ដៃ​ជើងធ្ងន់​ធ្ងរ ៣នាក់​តាចៅ​រស់នៅ​ភូមិ​ក្បាល​ដំរី​ ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ជិះ​ម៉ូតូ​ម៉ាក​ឌ្រីមសេ​​១២៥ ពណ៌​ខ្មៅ​​ ពាក់ស្លាកលេខ​​ភ្នំ​ពេញ 1AF-1942 ។ រី​ឯភាគី​ម្ខាង​ទៀត អ្នក​បើកបរ​ឈ្មោះ ពុធ ប្រុស អាយុ​២៦​ឆ្នាំ រងរបួស​បែក​ក្បាល ​​រលាត់​ជើង បែក​មាត់​ធ្ងន់​ធ្ងរ​ ស្លាប់​ពេល​បញ្ជូនទៅ​ដល់​មន្ទីរ​ពេទ្យ អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ពុំ​ទាន់ស្គាល់​អត្តសញ្ញាណ​ រងរបួស​បែក​ក្បាល​ធ្ងន់​ធ្ងរ​សន្លប់​ធំ​ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង។
ទិដ្ឋភាពកន្លែងកើតហេតុ
អ្នករងរបូស
ទិដ្ឋភាពកន្លែងកើតហេតុ
ប្រភពពី  Free Press Magazine