ពល​ទាហាន​៣​គូ​ត្រូវ​បាន​ មេបញ្ជាការ​តំបន់​ប្រតិបត្ដិ​​ការ ​សឹក​រង​កោះកុង​រៀប​ មង្គលការ​ឱ្យ​ក្នុង​ថ្ងៃ​តែ​មួយ​

7/12/2014 0 Comments A+ a-


kkkkk(1)ខេត្ដកោះកុង ​ ៖​ ពិធី​រៀប​អា​ពា​ហ៍​ពិពាហ៍​ដ៏​អធិកអធម​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ ទីបញ្ជាការដ្ឋាន​តំបន់​ប្រ​តិ​ ប​ត្ដិ​ការ​សឹក​រង​កោះកុង​កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៤​ ដោយ​ពល​ទាហាន​ ជា​កូន​ក​ម្លោះ​និង​កូនក្រមុំ​ចំនួន​បី​គូ​បាន​ស្ម័គ្រចិត្ដ​ចូល​រោងការ​នៅ​ ថ្ងៃ​តែ​មួយ​ ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ពី​សំណាក់​ លោក​ឧត្ដម​សេនី​យ៏​ត្រី​យន្ដ​មីន​ដែល​ជា​ មេបញ្ជាការ​ ។​
​អាពាហ៍ពិពាហ៍​នេះ​ត្រូវ​បាន​ភ្ញៀវ​ ចូលរួម​ភាគច្រើន​ចាត់​ទុក​ថា​ជា​មង្គលការ​មួយ​កើតឡើង​ដោយ​កម្រ​នៅ​ក្នុង​ ប្រទេស​កម្ពុ​ជានា​សម័យនេះ​ហើយ​ធ្វើ​ឱ្យ​គេ​នឹក​ស្រមៃ​ឃើញ​ដល់​អាពាហ៍ពិពាហ៍ ​ ដោយ​ចាប់បង្ខំ​ក្នុង​របប​ប៉ុ​ល​ពត​ ។​
​លោក​ឧត្ដម​សេនី​យ៏​ត្រី​យន្ដ​មីន​មេ​ បញ្ជាការ​តំបន់​ប្រតិបត្ដិការ​សឹក​រង​កោះកុង​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ថា​ ដោយសារ​ ពួក​គេ​បាន​ស្រឡាញ់​គ្នា​អស់​មួយ​រយៈ​ ពេល​មក​ហើយ​តែ​គ្រួសារ​មាន​ជីវភាព​ ក្រី​ក្រពុំ​អាច​រក​ថវិកា​មក​រៀប​ការ​ឱ្យ​ សមរម្យ​បាន​លោក​ក៏​បាន​លើក​សំណើ​ ទៅ​កាន់​លោក​មេបញ្ជាការ​យោធភូមិ​ ភាគ​បី​ហើយ​លោក​មេបញ្ជាការ​ក៏​បាន​ ឯកភាព​និង​មានការ​គាំទ្រ​ពី​សំណាក់​ លោក​ប៊ុ​ន​ លើ​ត​ អភិបាលខេត្ដ​ព្រមទាំង​ ថ្នាក់ដឹកនាំ​ខេត្ដ​ឯទៀតៗ​ ជា​ពិសេស​មាន​ ការ​យល់ព្រម​ពី​សំណាក់​មាតាបិតា​ខាង​កូន​ក​ម្លោះ​និង​កូនក្រមុំ​ទាំង​សងខាង​ ក្នុង​ នាមរូប​លោក​ជា​មេបញ្ជាការ​ក៏​ដូច​ជា​ ឪពុក​ទី​ពីរ​ក៏​បាន​រៀបចំ​ពី​ធី​នេះ​ឡើង​ដើម្បី​ ឱ្យ​ពួក​គេ​បាន​រស់នៅ​និង​សាង​អនាគត​ ជាមួយ​គ្នា​ក្នុង​នាម​ជា​អាជីព​យោធា​ ។​
​លោក​មេបញ្ជាការ​បានឱ្យ​ដឹង​ថា​ ពល​ទាហាន​ទាំង​បី​គូ​ដែល​បាន​ស្ម័គ្រចិត្ដ​ចូល​រោងការ​នៅ​ថ្ងៃ​តែ​មួយ​ដូច​ គ្នា​គឺ​គូ​ទី​មួយ​មានឈ្មោះ​ពលបាលត្រី​ សូត្រ​ សោ​ ភ័​ណ្ឌ​ ជា​គូ​នឹង​កញ្ញា​ពលបាលឯក​ពិន​ សុធី​តា​ ។​
​គូ​ទី​ពីរ​គឺ​ពលបាលទោ​ ស៊ុម​ សំណាង​ ជា​គូ​នឹង​កញ្ញា​ពលបាលទោ​ ហាន់​ ន​យ​ នឹង​គូ​ទី​បី​គឺ​ពលបាលទោ​ គង់​ គាត​ ជា​គូ​ និង​កញ្ញា​ទូច​ វិចិត្រ​យ៉ា​ដា​ ។​ លោក​យន្ដ​ មីន​បាន​ថ្លែង​ឱ្យ​ដឹង​បន្ថែម​ថា​ ដោយ​មាន​ ការ​អាណិត​ស្រឡាញ់​ពី​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ក៏​បាន​ ផ្ញើ​ចំណងដៃ​ចំនួន​បី​លាន​រៀល​ផង​ដែរ​ តាម​តំណាង​របស់​លោក​គឺ​លោក​ ហាក់​ ឡេ​ង​ ដោយ​ចងដៃ​គូស្រករ​ថ្មី​ក្នុង​មួយ​ គូៗ​ចំនួន​មួយ​លាន​រៀល​ហើយ​ចំពោះ​ ចំណងដៃ​ដែល​ទទួល​បាន​ពី​ភ្ញៀវ​ចូលរួម​ លោក​មិន​យក​មក​ទូទាត់​ទេ​ លោក​នឹង​ ចងដៃ​ជូន​ពួក​គេ​ទាំង​បី​គូ​នូវ​ ចំណែក​ ស្មើៗ​គ្នា​ដើម្បី​ឱ្យ​ពួក​គេ​ទុក​ធ្វើ​ដើមទុន​រកស៊ី​ទៅ​ថ្ងៃ​មុខ​ ។​
​ជាមួយនឹង​ការ​រំភើប​រីករាយ​រក​អ្វី​ មក​ប្រៀបផ្ទឹម​មិន​បាន​ឪពុក​ម្ដាយ​ក៏​ដូច​ជា​ខាង​កូន​ក​ម្លោះ​កូនក្រមុំ​បាន ​អួល​ដើម​ក​និង​សូម​ថ្លែងអំណរគុណ​និង​ជូនពរ​ដល់​ លោក​មេបញ្ជាការ​និង​នាយទាហាន​ទាំងអស់​សូម​ឱ្យ​មាន​សុខភាព​ល្អ​និង​ជ័យជម្នះ​ ហើយ​ពួក​គេ​ប្ដេជ្ញា​ចិត្ដ​ផង​ដែរ​នឹង​ថែ​ រក្សា​ចំណង​អា​ពា​ហ៏​ពិ​ពា​ហ៏​ដ៏​កម្រ​នេះ​ឱ្យ​បាន​ថិ​ត​ថេរ​គង់វង្ស​ជា​រៀង ​រហូត​ ៕

ប្រភពពី នគរវត្ត