អគ្គិភ័យ​ឆាបឆេះ បន្ចប់ផ្ទះជួល ១​ល្វែងនៅ​ក្នុងស្រុក​សំរោង​ទង

7/12/2014 0 Comments A+ a-


105328កំពង់ស្ពឺ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ខ្ទេច គ្មាន​សល់​ ប​ន្ទប់​ផ្ទះជួល​ដែល​ធ្វើ​អំពី​ឈើ​តៀម​ផ្ទាល់​ដី មាន​រាង​ជា​ផ្ទះល្វែង ប្រក់ស​ង្ក័​សី ទំហំ ៦ ម៉ែត្រ គុណ​នឹង ១០ ម៉ែត្រ ដែល​ផ្ទះជួល​នោះ សម្រាប់​ជួល​ឲ្យ​កម្មករស្នាក់នៅ។ប៉ុន្តែអគ្គិភ័យ​ភ្លើង​ មិន​បណ្តាល​ឲ្យ​មាន ​អ្នករងរបួស​នោះទេ គឺ​គ្រាន់តែ​បំផ្លាញ​សម្ភារៈ និង​ទ្រព្យសម្បត្តិ​មួយចំនួនធំ​តែប៉ុណ្ណោះ។
​ករណីអគ្គិភ័យនេះ បានកើត​ឡើង កាលពី​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​ទល់មុខ​សាលាស្រុក​សំរោង​ទង ក្នុងស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ។​
ប្រ​ភ​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​អណ្តាតភ្លើង បាន​ឆាបឆេះ ចេញពីផ្ទះ​ធ្វើ​បាយ​ម្ហូប​លក់​ឲ្យ​កម្មករ​យ៉ាង​សន្ធោសន្ធៅ​។ ក្រោយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ភ្លាមនោះ គេ​បានឃើញ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន បាននាំគ្នា​យក​ម៉ាស៊ីន មក​បូមទឹក និង​បាញ់​ដែរ​។ ប៉ុន្តែ​មិនអាច​គ្រប់គ្រង​ស្ថានភាព​នេះ​​បានទេ​។​
យ៉ាងណាក៏ដោយ អគ្គិភ័យ​ភ្លើង​ឆេះ​ផ្ទះ​បន្ទប់​ជួល​នោះ មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ គឺ​គ្រាន់តែ​បំផ្លាញ​សម្ភារៈ និង​ទ្រព្យសម្បត្តិ​មួយចំនួនធំ​តែប៉ុណ្ណោះ​។​
ក្រោយពី​កើតហេតុ គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ ​របស់​ស្នងការដ្ឋាន​នគរបាល ខេត្តកំពុង់ស្ពឺ ១ គ្រឿង បានចេញ​មកជួយ​អ​ន្តា​រាគ​មន៍ តែ​មក​យឺត​ពេល​ទៅហើយ ព្រោះ​ភ្លើង​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​លែ្វ​ង​បន្ទប់​ផ្ទះជួល​នោះ អស់​ខ្ទេច​បាត់​មុនពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅដល់​ម្លេះ​។ មូលហេតុ ដែល​ប​ណា្ត​ល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ មកពី​ភ្លើងចង្ក្រាន​៕​
105328មនុស្សចោមរោមមើលអគ្គិភ័យ​ឆាបឆេះ បន្ចាប់ផ្ទះជួល ១​ល្វែង នៅ​ក្នុងស្រុក​សំរោង​ទង
អគ្គិភ័យ​ឆាបឆេះ បន្ចប់ផ្ទះជួល ១​ល្វែង នៅ​ក្នុងស្រុក​សំរោង​ទង
ប្រភពពី Free Press Magazine