ក្រុមហ៊ុន Apple បានចំណាយ ៣ពាន់លាន សម្រាប់ អាជីវកម្ម​ខ្នាតតូច ជាង ៧.០០០ កាលពី​ឆ្នាំមុន

7/12/2014 0 Comments A+ a-

យោងតាមគេហទំព័ររបស់ Business Insider កាលពីថ្ងែទី១១ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា ក្រុមហ៊ុន Apple ដែលត្រូវបានគេដឹងថា ជាក្រុមហ៊ុនមួយដ៏ មានឈ្មោះល្បីល្បាញ បានធ្វើសហប្រតិបត្ដិការ យ៉ាងស្ងៀមស្ងាត់ ជាមួយរអាជីវកម្ម របស់ខ្លួន។
ប៉ុន្តែនាពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ បានចេញផ្សាយសេចក្តី ថ្លែងការណ៍មួយ ដោយលោក Jeff Williams អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុក ផ្នែកប្រតិបត្តិការ ដែលជាអ្នកបានចូលរួម ក្នុងកិច្ចប្រជុំជាមួយ លោកប្រធានាធិបតី អាមេរិក អូបាម៉ា អំពីទំនាក់ទំនងរបស់ខ្លួន ជាមួយនឹង អាជីវកម្មខ្នាតតូច របស់អាមេរិច។
កាលពីឆ្នាំមុនក្រុមហ៊ុន Apple បានចំណាយទឹកប្រាក់ជាង ៣ពាន់លានដុល្លារ អាមេរិក ជាមួយនឹងក្រុមហ៊ុន ផ្គត់ផ្គង់ជាង ៧.០០០ សម្រាប់ ដំណើរការ អាជីវកម្មខ្នាតតូច ព្រមទាំងបានបង្កើត ការងារដល់ប្រជាជន សហរដ្ឋអាមេរិច បានចំនួនរាប់ម៉ឺននាក់។
គួរបញ្ជាក់ផងដែរថា ការចំណាយនេះត្រូវបាន Apple ប្រើដើម្បីទិញកូនក្រុមហ៊ុន តូចៗជាច្រើន ហើយបើតាមការកំណត់ របស់លោក Tim Cook បានឲ្យដឹងថា ក្នុងមួយឆ្នាំ Apple ត្រូវទិញក្រុមហ៊ុនតូចៗ យ៉ាងតិចឲ្យបាន ១០ក្រុមហ៊ុន៕