ឃាត់ខ្លួនមនុស្សប្រុស ស្រីមួយចំនួនទាក់ ទងពីបទចែកចាយ និងជួញដូរគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះធ្វើការស្រាវជ្រាវនិង
ឃាត់ខ្លួនមនុស្សប្រុស-ស្រី៤ នាក់ធ្វើសកម្មភាពចែកចាយ
និងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅម្ដុំភូមិត្រពាំងឈូក
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតបានថ្នាំញៀនមួយចំនួនធំ។
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីម៉ោងជិត១០ព្រឹក ថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក
សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមមន្ដ្រីកងរាជ អាវុធហត្ថខណ្ឌទួលគោកបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ខាងលើនេះរួមនឹងថ្នាំញៀន គឺកម្លាំងយើងបានស្រាវជ្រាវ រួចកំណត់មុខសញ្ញារហូតដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះភុំ ហិន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលគេកំពុង បើកម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ក្រហម គ្មានស្លាកលេខ នៅតាមបណ្ដោយផ្លូវ លេខ២៧១ ដកហូតបានថ្នាំញៀនប្រភេទ ម៉ាកទឹកកកមួយកញ្ចប់ធំរួចនាំយកមក ធ្វើការសាកសួរនៅទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថខណ្ឌទួលគោក។

មន្ដ្រីកងរាជអាវុធហត្ថបានបន្ដទៀត ថា ក្រោយពេលឃាត់ខ្លួនសួរជនសង្ស័យខាងលើរួចហើយនារីសង្ស័យ បានឆ្លើយសារភាពថា ខ្លួនមានបក្ខពួក ជាច្រើននាក់ទៀត ទើបកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកសុំគោលការណ៍ ពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញនិងសហការជាមួយកម្លាំងកង រាជអាវុធហត្ថរាជធានីភ្នំពេញចុះទៅ ឆែកឆេរផ្ទះជួលដែលនារីសង្ស័យបានជួល នៅក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយជាក់ស្ដែងឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី៣នាក់ផ្សេងទៀត និងដកហូតថ្នាំញៀនបានជាច្រើនបន្ថែមទៀត។ ក្រោយពេលឆែកឆេរនិងឃាត់ខ្លួនមនុស្សនៅក្នុងផ្ទះជួលរបស់ ជនសង្ស័យរកឃើញវត្ថុតាងម្សៅក្រាម ពណ៌សថ្លាមួយចាន ម្សៅពណ៌ស២កញ្ចប់ ធំម្សៅក្រាមពណ៌ស ២០កញ្ចប់តូច សង្ស័យជាម៉ាទឹកកក ជញ្ចីងសម្រាប់ថ្លឹង ដាវមួយដើម ម៉ូតូមួយគ្រឿង ថ្នាំញៀនប្រភេទ WY១៩គ្រាប់កន្លះ។

ក្រោយពីធ្វើការឃាត់ខ្លួននិងដកហូត វត្ថុតាងគ្រឿងញៀនជាច្រើនកម្លាំងកង រាជអាវុធហត្ថខណ្ឌទួលគោកបានបញ្ជូន ជនសង្ស័យទាំងនោះទៅកាន់ទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង