លើកដងស្ទូចប៉ះ ចំខ្សែកាបបណ្តាល ឲ្យយុវជនម្នាក់ឆក់ ស្លាប់ភ្លាមៗ
ភ្នំពេញ៖ ព្រូរថយន្តស្ទូចម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើករថយន្តរងរបួសស្រាល ខណៈរថយន្តកំពុងស្ទូចថ្មខឿនចិញ្ចើមផ្លូវយកទៅដាក់នៅកន្លែងផ្សេង នៅក្នុងបុរីរិទ្ធ។
យុវជនម្នាក់ជាកម្មករបានស្លាប់នៅពេលដែលកំពុងលើកដងស្ទូចប៉ះ ចំខ្សែកាប ហើយឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់ស្លាប់តែម្ដង។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកស្លាប់ត្រូវបានគេស្គាល់ឈ្មោះ រាំង ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្នោរ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ មុនពេលកើតហេតុ គេឃើញរថយន្តស្ទូចបានលើកថ្មចិញ្ចើមប្រវែង១ម៉ែត្រ ដើម្បីដាក់តម្រៀបតាមផ្លូវ ស្រាប់តែនៅពេលដៃស្ទូចលើកឡើងលើ ក៏បានប៉ះទៅនឹងខ្សែកាប ទើបឆ្លងចរន្តឆក់ដល់ជនរងគ្រោះតែម្ដង។ ប្រភពបន្តថា ភ្លាមនោះតៃកុងរថយន្តស្ទូចបានជួយសង្គ្រោះដោយយកយុវជននោះទៅកប់ដី ប៉ុន្តែមិនអាចជួយសង្គ្រោះបាន៕

អត្ថបតដោយ៖ អ្នកប្រម៉ាញ់ទីក្រុង