ងងុយដេកខ្លាំងពេក ងោកម៉ាភាំងរេចង្កូត ធ្លាក់ប្រឡាយទឹក
ភ្នំពេញ៖
រថយន្តកុងតឺន័រ១គ្រឿងប្រវែង៤០ហ្វីតរបស់ក្រុមហ៊ុនសេងសុធា
បានក្រឡាប់ធ្លាក់ប្រឡាយទឹកនៅខាងលិចស្ពានហា
ដោយសារងងុយដេកខ្លាំងពេក ក៏ងោកបន្តិច
ដឹងខ្លួនវិញធ្លាក់ផ្លូវល្មម។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា
ឆ្នាំ២០១៤ នៅចំណុចផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស
ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តកុងតឺន័រម៉ាក NISSAN ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-1578 ធ្វើដំណើរពីកើតទៅលិចបើកបរ ដោយឈ្មោះ សួន សៀងហៃ ភេទប្រុស អាយុ២០ឆ្នាំ។

ករណីដែលបណ្តាលឲ្យក្រឡាប់រថយន្តកុងតឺន័រនេះ ឈ្មោះ សួន សៀងហៃ ប្រាប់ថា រូបគេបានបើករថយន្តដឹកកុងតឺន័រ មិនដឹងថាអីវ៉ាន់អ្វីទេ នៅខាងក្នុង ដឹកចេញពីកំពង់ផែស្វយ័តភ្នំពេញ យកមកដាក់ឃ្លាំងមួយនៅម្តុំភូមិអន្លង់គង សង្កាត់ព្រៃស។ លុះបើកមកដល់ម្តុំកើតហេតុខាងលិចស្ពានហា រូបគេងងុយដេកខ្លាំងពេក ក៏ងោកបន្តិចធ្វើឲ្យរថយន្ត រេចង្កូតធ្លាក់ប្រឡាយនៅខាងត្បូងផ្លូវតែម្តង។ គួរបញ្ជាក់ឲ្យដឹងដែរថា ករណីខាងលើនេះពុំបណ្តាលឲ្យប៉ះពាល់ដល់ផ្ទះសម្បែង ឬអាយុជីវិតមនុស្សឡើយ៕

អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង