ជនជាប់ចោទរំលោភ សម្លាប់ព្យួរកក្មេងស្រីអាយុ៧ឆ្នាំ លើដើមឈើ ត្រូវកាត់ទោសតាម ដងផ្លូវនៅឥណ្ឌា
ញូវដែលី៖ គេ
តែងនិយាយថា អ្នកណាសាបព្រោះខ្យល់ទទួលផលជាព្យុះសង្ឃរា
រីឯតាមធម៌ព្រះពុទ្ធថា អ្នកធ្វើល្អបានល្អ
អ្នកធ្វើអាក្រក់បានអាក្រក់ ហេតុនេះទើប ជនជាប់ចោទមួយក្រុមដែលរំលោភ
ក្មេងស្រីអាយុ៧ឆ្នាំហើយយកទៅចងព្យួរកលើដើមឈើ
កន្លងមកនោះត្រូវបានពួកអ្នកភូមិឥណ្ឌា
ដែលពោរពេញដោយកំហឹងយ៉ាងខ្លាំងនោះបានវាយបុរសជាជនសង្ស័យទាំងនោះរហូត
ស្លាប់ទាំងននលគកតាមដងផ្លូវយ៉ាងដូច្នេះ។
តាមវេបសាយបរទេសដេលីមែល កាលពីថ្ងៃព្រហស្បតិ៍ ជនសង្ស័យរ៉ាតាន សាស់ អាយុ ៦០ (ស្លាប់) និងដៃជើងចំនួន ២ នាក់ទៀត បានទទួលរងការកាត់ទោសដោយពួកអ្នកភូមិ១ហ្វូង ព្រួតគ្នាវាយសំពងឥតបង្អង់ដៃ បន្ទាប់ពីដឹងថា ជនទាំងនេះបានរំលោភក្មេងស្រីអាយុ ៧ ឆ្នាំ ម្នាក់ និងសម្លាប់នាងចោល រួចយកមកព្យួរកនៅលើដើមឈើ១ដើម ស្ថិតនៅចុងភូមិ Rajnagar គួរឲ្យអាណោចអាធ័មក្រៃលែងមកនោះ។
តាមសារព័ត៌មានបរទេស លោកស៊ូមីត្រា បាម៉ាន( Soumitra Barman ) ឪពុកនាង បានមានការបារម្ភជាខ្លាំងពេលមិនឃើញកូនស្រីមិនត្រឡប់មកផ្ទះវិញ រហូតដល់យប់ បន្ទាប់ពីគាត់ឲ្យទៅទិញបាយនៅហាងមួយ ។បន្ទាប់មក លោកសម្រេចចិត្តប្រាប់ដល់អ្នកភូមិជិតខាងឲ្យជួយស្វែងរកន។ នៅទីបំផុត ឪពុករូបនោះក៏បានរកឃើញសាកសពកូនស្រីរបស់គាត់ កំពុងព្យួរកពីដើមឈើ១ដើមនៅភូមិ the village of Kaliabazar ហើយសម្លៀកបំពាក់របស់នាងត្រូវសម្រាតចោលគ្មានសល់ ធ្វើឲ្យអ្នកភូមិមានការសង្ស័យថា នាងត្រូវបានគេរំលោភសម្លាប់យកទៅព្យួរក។
ពួកអ្នកភូមិបានដាក់ការសង្ស័យទៅលើបុរសវ័យចំណាស់រ៉ាតាន់ សាស់ គ្រូមន្ដអាគមម្នាក់ក្នុងភូមិ ដែលបានរំលោភស្ត្រីជាច្រើននាក់ កាលពីមុនមក។ ពេលឃើញគាត់ ពួកអ្នកភូមិដែលមានកំហឹងក្នុងខ្លួន ក៏វាយប្រហារឥតដកដៃជាការសងសឹក។
ជនសង្ស័យឬជនជាប់ចោទពីកំហឹងមហាជនឈ្មោះ Shah ក្រោយមកត្រូវបានប្រកាសថាបានស្លាប់ នៅឯមន្ទីរពេទ្យស្រុកខណៈគូកន ២ នាក់ទៀតរបួសធ្ងន់ធ្ងរប៊ិះស្លាប់ផងដែរ៕

_______________________
ប្រភពព័ត៌មានពី៖ វាលឥន្ទ្រី