គ្មាន​ការងារ​ធ្វើ​ដើរ​ផឹក ស៊ី​រាល់ថ្ងៃតូចចិត្ត​ឪពុក ម្តាយ​ស្តីបន្ទោស ចងក​សម្លាប់ខ្លួន​លើ​ចុង​អំពិល​

7/26/2014 0 Comments A+ a-


Wat-25079​ខេត្តបន្ទាយមានជ័យ ៖ បុរស​​ម្នាក់​​បាត់​​ខ្លួន​​រយៈ​ពេល ៣​​ថ្ងៃ ត្រូវ​បាន​​​សាច់​ញាតិ​ ប្រ​ទះ​ឃើញ​​ចង​ក​​ស​ម្លាប់​​ខ្លួន នៅ​លើ​​ចុង​​អំពិល មាន​​កំព​ស់​​ជាង ៥​​ម៉ែត្រ នៅ​ខាង​ក្រោយ​​ផ្ទះ បង្ក​​ឲ្យ​​មាន​ការ​​​ភ្ញា​ក់​​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង​​១១ ថ្ងៃ​ទី​​២៤ ខែ​កក្ក​ដាឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។
​ជនរងគ្រោះ​មានឈ្មោះ ឡាក់ កុយ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ នៅ​លីវ រស់នៅ​ភូមិ​ខាងលើ ដែល​ឱ​ពុក​ឈ្មោះ ឡាក់ សម័យ​។ ប្អូនស្រី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា បងប្រុស​បាន​បាត់​ពី​ផ្ទះ រយៈពេល ៣​ថ្ងៃ​មកហើយ មិនដឹង​ទៅណា ហើយ​នៅពេល​គាត់ ទៅរក​បេះ​បន្លែ​តាម​របង​ក្រោយ​ផ្ទះ ក៏​ក្រឡេកមើល​ទៅលើ​ដើម​អំពិល ស្រាប់តែ​ឃើញ​បងប្រុស​ចងក សម្លាប់ខ្លួន​ហើយ​បាន​ប្រាប់​អ្នកជិតខាង និង​ប្តឹង​សមត្ថកិច្ច ឲ្យ​ចុះទៅពិនិត្យ​។
​ប្រភព​ខាងលើ បាន​បញ្ជាក់ថា ជនរងគ្រោះ​នៅ​លីវ ហើយ​មិនមាន​ការងារ​ធ្វើ ដើរ​ផឹកស៊ី​រាល់ថ្ងៃ ត្រូវបាន​ឪពុកម្តាយ​ស្តីបន្ទោស​ជារឿយៗ តែ​ជនរងគ្រោះ មិន​ដែល​​និយាយ​តបត​អ្វី​ឡើយ ហើយ តែងតែ​និយាយថា ខ្លួន​ធ្វើ​អ្វី​មិនដែល​បានសម្រេច តូចចិត្ត​ខ្លួនឯង​យ៉ាងខ្លាំង​។ មុនពេល​កើតហេតុ ពេលដែល​ឪពុក​មិន​នៅផ្ទះ ជនរងគ្រោះ​បាត់​ខ្លួន រយៈពេល ៣​ថ្ងៃ មិនដឹង​ទៅណា ហើយ​សាច់ញាតិ បាន​តាមរក​គ្រប់​ទីកន្លែង ទើប​ប្រទះឃើញ​ចងក នៅលើ​ដើម​អំពិល ស្លាប់​បាត់ទៅហើយ​៕
Wat 25079
____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ