ថៅកែ​ស្រី​ហាង​លក់​ ភេសជ្ជៈ​យីហោ​ រស្មី​ ទេពប្រណម្យ​ ចងក​សម្លាប់​ខ្លួន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

7/26/2014 0 Comments A+ a-


khmer-news-53d267cf32756
​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​មួយ​កើតឡើង​នៅ​ហាង​លក់​ភេសជ្ជៈ​យីហោ​ រស្មី​ ទេពប្រណម្យ​ នា​វេលា​ម៉ោង​០៨​និង​៣០​នាទី​ ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ដោយ​ថៅកែ​ស្រី​ហាង​លក់​ភេសជ្ជៈ​នេះ​បាន​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចងក​ សម្លាប់​ខ្លួន​នឹង​ខ្សែរូត​វាំងនន​ ក្នុង​បន្ទប់​ជាន់​លើ​នៃ​លំនៅ​ឋាន​របស់​ខ្លួន​ ឋិត​នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ។​

​ស្ត្រី​ជា​ថៅកែ​ហាង​លក់​ភេសជ្ជៈ​យីហោ​ រស្មី​ ទេពប្រណម្យ​ ដែល​ដាច់​ចិត្ត​ចងក​សម្លាប់​ខ្លួន​នោះ​ មានឈ្មោះ​ រស់​ រស្មី​ អាយុ​៣៦​ឆ្នាំ​ និង​មាន​ប្តី​ឈ្មោះ​ សូ​ សាយ​ ហៅ​ ធំ​ ជា​អ្នកគ្រប់គ្រង​ចាត់ការ​ទូទៅ​នៅ​សណ្ឋាគារ​អេ​ម​ ហ្វ្រេ​ស​ ដោយ​មានកូន​ប្រុស​ជា​ចំណងដៃ​សម្ព័ន្ធ​ស្នេហា​គ្រួសារ​ចំនួន​៣​នាក់​ ។​
​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​ឯកទេស​ខាង​កោសល្យវិច័យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​ថៅកែ​ហាង​លក់​ភេសជ្ជៈ​រូប​នេះ​បាន​ចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ ពីព្រោះ​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នៅ​ពេល​ពិនិត្យ​សាកសព​ ឡើយ​ ។​
​ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្លាប់​ស្គាល់​ ស្ត្រី​ជា​ថៅកែ​ហាង​លក់​ភេសជ្ជៈ​យីហោ​ រស្មី​ ទេពប្រណម្យ​ ឈ្មោះ​ រស់​ រស្មី​ នោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ នា​ពេល​កន្លង​មក​ គ្រួសារ​ប្តី​-​ប្រពន្ធ​នេះ​ធ្លាប់​មាន​ទំនាស់​ផ្ទៃក្នុង​ដោយសារ​ភាគី​ខាង​ ប្តី​លួច​មាន​ស្រី​នៅ​ខាងក្រៅ​ ប៉ុន្តែ​បងប្អូន​ក្រុម​គ្រួសារ​ចេះ​តែ​សម្របសម្រួល​ឲ្យ​ភាគី​ខាង​ប្រពន្ធ​ ធ្វើការ​អត់ធ្មត់​ អនុគ្រោះ​ឲ្យ​ប្តី​ ដើម្បី​បាន​រួមរស់​ជាមួយ​គ្នា​តទៅ​ទៀត​ ។​ ប៉ុន្តែ​ការ​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​របស់​ភាគី​ប្រពន្ធ​នេះ​ គឺ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ គឺ​ផ្តើម​ចេញពី​ទំនាស់​ផ្ទៃក្នុង​គ្រួសារ​រឿង​ប្តី​លួច​មាន​ស្រី​ខាងក្រៅ​ឬ​ យ៉ាងណា​នោះ​នៅឡើយ​ទេ​ ៕​
Ros-Reaksmey

__________________________
ប្រភពព័ត៌មានពី៖ ដើមត្នោត