ដោយសារតែ​សត្វ​ ឆ្កែ​មួយ​ក្បាល​: ឡាន​តូចធំ៤​គ្រឿង យក​ហ្វ្រាំង​មិនទាន់ បុក​បន្តកន្ទុយ​គ្នា

7/21/2014 0 Comments A+ a-


​ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់ រថ​យន្ត​​ចំ​នួន ៤​​គ្រឿង បាន​​បើក​​បុក​​បន្ត​ក​ន្ទុយ​​គ្នា ដោយ​​រថ​យន្ត​​ខ្លះ​​ បាន​​ធ្លាក់​​ចូល​ទៅ​​ក្នុង​ព្រៃ កាល​ពី​​ចុង​​ស​ប្ដាហ៍​​ក​ន្លង​ទៅ តាម​​ប​ណ្ដោយ​ផ្លូវ​ជាតិ​​លេខ​​៥ ត្រង់​​ច​ន្លោះ​​គី​ឡូ​ម៉ែត្រ លេខ​​១២០ និងលេខ​​​១​២១ស្ថិតក្នុង ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង  ស្រុក​បរិបូរណ៍  ខេត្តកំពង់ឆ្នាំង ដោយសារតែ​រថយន្ត​នៅខាងមុខ បាន​បើក​បុក​ឆ្កែ​មួយ​ក្បាល ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​។​
​សាក្សី​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​មាន​រថយន្ត​មួយគ្រឿង បាន​បើក​បុក​ឆ្កែ ទើប​បណ្ដាល​ឲ្យ​រថយន្ត ៣​គ្រឿង​ទៀត បើក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​បុក​បន្តកន្ទុយ​គ្នា ហើយ​រថយន្ត​ចុងក្រោយ ជា​រថយន្ត​កុងតឺន័រ ម៉ាក​នីសា​ន់ ឌី​សែ​ល ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7720   ដែល​ទៅបុក​គូថ រថយន្ត​ហៃ​ឡែ​ន​ឌ័​រ មួយគ្រឿង បណ្តាល​ឲ្យ​រអិល ធ្លាក់​ផ្លូវ​ចូល​ព្រៃ ទៅបុក​គល់ត្នោត ខូចខាត​យ៉ាងដំណំ ហើយ​ភ្លាមៗ​នោះ ម្ចាស់​និង​ព្រូ បាន​ចុះ​រត់គេចខ្លួន បាត់ស្រមោល​។​
​ក្រោយពេល​កើតហេតុ រថយន្ត ២​គ្រឿង ដែល​នៅខាងមុខ បាន​សម្របសម្រួល​គ្នា ចំណែក​រថយន្ត ២​គ្រឿង ខាងក្រោយ​គឺ​រថយន្ត​ហៃ​ឡែ​ន​ឌ័​រ ត្រូវបាន​សមត្ថកិច្ច អូស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​បរិបូរណ៍ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ តាម​នីតិវិធី​។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​កោះហៅ ភាគី​រថយន្ត​កុងតឺន័រ ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ផងដែរ ហើយ​ករណីនេះ បានធ្វើ​ឲ្យ​សមត្ថកិច្ច រវល់​ជាច្រើន​ថ្ងៃ​ផងដែរ​៕ ដោយ វត្តភ្នំ
Wat 210717 Wat 210713