ជិះម៉ូតូលឿនដូចព្រួញ ទៅបុកម៉ូតូប្តីប្រពន្ធនិងកូនតូច បាក់ជើងរបួសធ្ងន់ស្រាល ៣នាក់
ខេត្ដកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ បុរស ៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារជិះម៉ូតូ ក្នុងល្បឿនលឿន ហើយជ្រុលបុកគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចស្ពានស្វាយទង ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភា្លមៗ។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឌុបប្រពន្ធនិងកូនតូច ក្នុងទិសដៅពីជើងទៅត្បូង ពេលទៅដល់ចំណុចកើតហេតុ មានម៉ូតូ មួយគ្រឿងទៀត ម៉ាកហុងដាសេ១០០ ជិះគ្នា ២នាក់ ក្នុងទិសដៅផ្ទុយគ្នា បើកយ៉ាងលឿនបានរេចង្កូត ទៅបុកម៉ូតូឌុបគ្នាប្ដីប្រពន្ធ និងកូនតូច យ៉ាងពេញទំហឹង បណ្ដាលឱ្យបុរស ម្នាក់ឈ្មោះ បញ្ញា អាយុ ២៥ឆ្នាំ រស់នៅស្រុកបរិបូរណ៍ របួសបាក់ជើងម្ខាង និងបុរស ២នាក់ទៀត របួសស្រាល ត្រូវដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្ដកំពង់ឆ្នាំង ៕ ដោយ វត្តភ្នំ