បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ នៅស្រុកកៀនស្វាយ

7/18/2014 0 Comments A+ a-


កណ្តាល : បុរសម្នាក់ បានស្លាប់បាត់ជីវិតនៅនឹងកន្លែងកើតហេតុ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុក ខណ:ជិះម៉ូតូឆ្លង កាត់កំណាត់ផ្លូវជាតិ លេខ១ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវ ជាតិលេខ១ ស្ថិតនៅភូមិស្តៅ កន្លែង ឃុំដីឥដ្ឋ ស្រុកកៀន ស្វាយ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ។
លោក ព្រំ សំណាង អធិការរង នគរបាលស្រុក កៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះដល់ជីវិត ឈ្មោះ ហែម ប៊ុនហឿម អាយុ ៤១ឆ្នាំ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ ។
លោក ព្រំ សំណាង អធិការរង នគរបាល ស្រុកកៀនស្វាយ ទទួលបន្ទុកសណ្តាប់ធ្នាប់ ចរាចរណ៍ បាននិយាយថា នៅមុនពេលកើតហេតុ គេសង្កេតឃើញ រថយន្តតួរីស ១៥កៅអី ពណ៌ខៀវ បើកបរដោយ បុរស មិនស្គាល់ឈ្មោះម្នាក់ ធ្វើដំណើរនៅលើផ្លូវជាតិ លេខ១ ទិសដៅពីភ្នំពេញ ទៅអ្នកលឿង ។ ពេលធ្វើដំណើរមកដល់ ចំណុចកើតហេតុខាងលើនេះ ស្រាប់តែរថយន្តខាងលើនោះ បានបើកបោះពួយយ៉ាងលឿនដូចហោះ រួចជ្រុលចង្កួតទៅ បុកចំបុរសជិះម៉ូតូខាងលើ ខណ:ធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវជាតិលេខ១ ពីលិចមកកើត បុកចំពេញទំហឹង បណ្តាលឲ្យ អ្នកជិះម៉ូតូស្លាប់ នៅនឹងកន្លែងយ៉ាងអណោចអាធម៌ ។
លោកអធិការរងបន្តទៀតថា ក្រោយកើតហេតុ កម្លាំងរបស់លោក ដឹកនាំដោយរូបលោកផ្ទាល់ បានដេញប្រផាប់ចាប់ប្ភីងរថយន្តបង្កហេតុ នៅ ឃុំសំរោងធំ យកមករក្សាទុកនៅកន្លែង អធិការប៉ូលិសស្រុកកៀនស្វាយ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ ប៉ុន្តែអ្នកបើកបររថយន្ត បានលោតចុះពី លើរថយន្ត គេចខ្លួនបាត់ស្រមោល មុនពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News