ច្រឡំ​លេខ​ទូរស័ព្ទ​ ហើយ​រាប់អាន​គ្នា បាន​ជាង​មួយ​សប្តាហ៍ ល្បួង​នាង​ទៅ​រំលោភ ​ទាំងកំរោល

7/18/2014 0 Comments A+ a-


Wat-160733​ ខេត្ត​ព្រះសីហនុ ៖ កម្លាំង​​កង​រាជ​អាវុធ​ហត្ថ ខេត្ត​​ព្រះ​សី​ហ​នុ បាន​​ចាប់​​ឃាត់​ខ្លួន​​យុវ​ជន​​ម្នាក់ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១​៥ ខែ​កក្ក​ដា ឆ្នាំ​​២០​១៤ ពី​បទ​​​រំ​លោភ​​សេព​ស​ន្ថវៈ ដោយ​​អ​នុវត្ត​តាម​​ពាក្យ​ប​ណ្តឹង របស់​​យុវ​តី​​រង​គ្រោះ បន្ទាប់​ពី​​ជន​ស​ង្ស័យ​​បាន​​ល្បួងនាំ​យុវតី​រងគ្រោះ​ទៅ​រំលោភ នៅលើផ្ទះ​របស់ខ្លួន​។​
​ជនសង្ស័យ​ដែល ត្រូវ​ចាប់ខ្លួន​មានឈ្មោះ គង់ ភ័​គ្រ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​ជា​កម្មករ បក​បង្គារ​ក្រៀម ជាប់ចោទ​ពីបទ រំលោភ​សេពសន្ថវៈ លើ​អនីតិជន​។ រឿង​ហេតុដែល​ឈានដល់​ការឃាត់ខ្លួន គឺ​យុវតី​រងគ្រោះ​បាន ដាក់ពាក្យ​បណ្តឹង សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤ ពី​ករណី​ដែល​ជប​សង្ស័យ ល្បួង​ចាប់រំលោភ ទាំង​កំរោល​។​
​យុវតី​រងគ្រោះ ឈ្មោះ ផស​ន អាយុ ១៦​ឆ្នាំ មុខរបរ​កម្មករ បម្រើ​ការងារ នៅ​រោងចក្រ​តុង​តា បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង ១២​និង​០០ នាទី​ថ្ងៃត្រង់ ជនសង្ស័យ ដែល​ស្គាល់គ្នា តាមរយៈ​ការច្រឡំ​លេខ​ទូរស័ព្ទ ប្រមាណ​ជា ១ សប្តាហ៍ បាន​បបួល​នាង ទៅលេង​ផ្ទះ​របស់គេ នៅ​តំបន់​ទំនប់រលក ក្នុង​ក្រុមទី​៣២ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ខេត្ត​ព្រះសីហនុ​។​
​ពេលទៅដល់ ជនសង្ស័យ​ក៏​ចាប់​អូស​ដៃ​នាង ចូលទៅ​ក្នុងផ្ទះ រួច​ក៏​ខ្ទប់មាត់ ចាប់​ផ្តួល​នាង​លើ​រនាប​ផ្ទះ រួច​ធ្វើ​សកម្មភាព រំលោភ​ទាំង​កំរោល ខណៈដែល​គ្មាន​មនុ​សុ្ស នៅផ្ទះ​នោះ​។ ជនសង្ស័យ កំពុង​ត្រូវបាន​សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ រៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
Wat 160733
​_______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ