ចាំមើលពេជ្រ សីហាវ៉ៃជាមួយថៃថ្ងៃនេះ
ភ្នំពេញ:
ភ្នំពេញ:ថ្ងៃទី៣១កក្កដានេះការប្រកួតប្រដាល់សេរីជាលក្ខណៈ
អន្តរជាតិលើសង្វៀន SEA-TV បានមកដល់ទៀតហើយដោយអ្នកប្រដាល់កម្ពុជា ៣
រូបប្រកួតជាមួយអ្នកប្រដាល់ថៃ៣ រូបដែរ ។
ពេជ្រ សីហាក្លឹបក្រសួងការពារជាតិដែលមួយរយៈនេះប្រកួតលែងស្គាល់ឈ្នះនោះ ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Tawaraj ក្នុងប្រភេទទម្ងន់៧១ គីឡូក្រាម ។សីហាជាអ្នកប្រដាល់មួយរូបដែលតែងតែ ញញើតចំពោះអ្នកប្រដាល់ថៃតែពេលនេះមិនដឹងថាដ់ថ្ងៃប្រកួតគេចទៀតឬក៏ ឡើងប្រកួតនោះទេ ។
បើតាមប្រវត្តិប្រកួតរបស់សីហាដែលSEA-TV ផ្ដល់មកនោះគឺចំនួន៨៦ដងនិងឈ្នះតែ៤៧ដងប៉ុណ្ណោះក្រៅពី នោះគឺចាញ់ និង ស្មើ ។ ចំបោះអ្នកប្រដាល់ថៃ Tawaraj វិញធ្លាប់ប្រកួត៤២ដងប៉ុណ្ណោះក្នុងនោះឈ្នះ៣៨ដងចាញ់៣ ដង និង ស្មើ១ ដង ។
ប្រសិនបើនេះជាស្ថិតិប្រកួតដែលស្មោះត្រង់នោះ Tawarajធ្លាប់ប្រកួតតិចជាងសីហាពាក់កណ្ដាលដែភាគរយ ឈ្នះមានច្រើនជាង ។សីហាដែលក្លាយជាអ្នកប្រដាល់គេលែងចង់ទស្សនាហើយនោះប្រសិនបើ ការប្រកួតនេះគេអាច ដណ្ដើមបានជ័យជំនះគេនឹងអាចស្ដារកេរ្តិ៍បានវិញខ្លះតែបើចាញ់គឺចប់ ហើយ ។
ផល សោភ័ណ្ឌក្លឹបតាឡីដំរីមានរិទ្ធិដែលកំពុងខ្លាំងនោះប្រកួតជាមយ យអ្នកប្រដាល់ថៃឈ្មោះ Chai Cha na ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។
នេះជាគូដែលគេចង់ទស្សនាបំផុត ។សោភ័ណ្ឌមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ ៥៩ដង និង ចាញ់១០ ដង ឯ អ្នកប្រដាល់ថៃ Chai Cha naវិញធ្លាប់ប្រកួត៤៥ដងឈ្នះ៤៣ដង និង ចាញ់តែ ២ ដងប៉ុណ្ណោះ ។ សមភ័ណ្ឌចិត្ត មិនធំទេតែកណ្ដាប់ដៃ និង កែង របស់គេមិនត្រឹមតែធ្ងន់នោះឡើយគឺវ៉ៃចេញរហ័ស និង មានប្រសិទ្ធិភាពណាស់ ។ ជួនកាលគេបញ្ចេញតែមួយដៃ ឬ មួយកែងឈ្នះក៏មានដែរ ។
Chai Cha naដែលមានវ័យក្មេងនៅឡើយនោះប្រហែលជាអ្នកប្រដាល់មួយរូបធ្វើឲ្យផល សោភ័ណ្ឌលំបាក ហើយមើលទៅ ? នរណាឈ្នះ-នរណាចាញ់នោះទាល់តែប្រកួតចប់ទើបដឹងបាន ។
រឿង សោភ័ណ្ឌក្លឹបម្កុដរាជសីហ៍ដែលជាអ្នកប្រដាល់ល្អកណ្ដាប់ដៃ ជើងឆ្វេង និង កែងឆ្វេងនោះជួបប្រកួតជា មួយអ្នកប្រដាល់ថៃ MIKE ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
សោភ័ណ្ឌធ្លាប់ប្រកួត១២០ដងឯណោះ ក្នុងនោះឈ្នះ១០១ដង ចាញ់១៤ដង និង ស្មើ៥ដង ។ចំពោះ MIKEវិញ ធ្លាប់ប្រកួតចំនួន៦០ដង ឈ្នះ៤៧ដងចាញ់១២ដងស្មើពិន្ទុ ១ ដងនោះគេជឿថានឹងប្រកួតគ្នាល្អមើល ។សោភ័ណ្ឌបើគេ មានប្រៀបលើគូប្រកួតនោះគេក្លាហានណាស់តែបើចាញ់ប្រៀបគូប្រកួតវិញ នោះគេយ៉ាប់តែម្ដង ។ពេលខ្លះធ្វើពុតជា សន្លប់ក៏មានដែរ ។
ចាំមើលរវាង MIKE និង រឿង សោភ័ណ្ឌ នរណាមានសមត្ថភាពដណ្ដើមជ័យជំនះក្នុងការប្រកួតនេះ ?

ផល សោភ័ណ្ឌ និង អ្នកប្រដាល់ថៃ CHAI CHA NA
រឿង សោភ័ណ្ឌ និង អ្នកប្រដាល់ថៃ MIKE
ពេជ្រ សីហា និង អ្នកប្រដាល់ថៃ TAWARAJ
ប្រភពពី CEN