ឈ្មួញ​លួច​កាប់​ឈើ​ ប្រណីត​នៅ​តំបន់​ការពារ ​រ​មណី​យដ្ឋា​ន​បឹង​យក្ខ​ឡោម​

7/31/2014 0 Comments A+ a-


screenshot_2014-07-30-14-07-05ខេត្ត ​រតន​គិរី​ ​៖ ព្រៃ​តំបន់​ការពារ​រមណីយ​ដ្ឋា​ន​បឹង​យក្ខ​ឡោម​ ​ត្រូវ​ក្រុម​ឈ្មួញ​ហ៊ាន​ យក​ម៉ាស៊ីន​ត្រង់​ស៊ឺ​ន័​រ​លួច​ចូល​កាប់​យក​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ​ ​ ដែល​ធ្វើ​អោ​យ​មជ្ឈដ្ឋាន​ជាតិ​ ​និង​អន្តរ​ជាតិ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ ខ្លាំង​ ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧និង​៣០នាទី​នា​ព្រឹក​ថ្ងៃ ​ទី​២៩ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៤ ។
ព្រៃ​តំបន់​ការពារ​រមណីយ​ដ្ឋា​ន​បឹង​យក្ខ​ឡោម​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​ សុះ​សាយ​ ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ទេសចរណ៍​ជាតិ​ ​និង​អន្តរ​ជាតិ​ ​និយម​មក​ទ​ស្ស​នា​ កំ​សាន្ត​ជា​រៀង​រាល់​ថ្ងៃ​ ​ប៉ុន្តែ​ជា​អកុសល​នៅ​ក្នុង​តំបន់​ការពារ​រមណីយ ​ដ្ឋា​ន​នេះ​ ​បែរ​ជា​ខ្វះ​កង​កម្លាំង​ការពារ​អោ​យ​ម៉ត់ចត់​ ​ប​ណ្តែ​ត​ បណ្តោយ​អោ​យ​ឈ្មួញ​មួយ​ក្រុម​តូច​លួច​ឆ្មក់​ឆ្លៀត​ឱ​កាស​ចូល​ទៅ​លួច​កាប់​ ប្រភេទ​ឈើ​ប្រណីត​ ​តែ​អាជ្ញា​ធ​រមូល​ដ្ឋា​ន​សង្កាត់​យក្ខ​ឡោម​ ​បែរ​ជា​ឆ្លើយ​ថា​អត់​ដឹង​ទៅ​វិញ​ ​។
ជាក់​ស្តែ​ង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៤ វេលា​ម៉ោង​៧និង​៣០នាទី​ ​មាន​ក្រុម​ឈ្មួញ​បាន​លួច ​ចូល​ទៅ​កាប់​ឈើ​ប្រណីត​ប្រភេទ​ឈើ​នាងនួន​ចំនួន​០១ដើម​ ​ស្ថិត​នៅ​ក្នុង​ តំបន់​ព្រៃ​ការពារ​រមណីយ​ដ្ឋា​ន​របស់​សហ​គម​ន៍​យក្ខ​ឡោម​ ​ ​មាន​ចំ​ងាយ​ពី​បឹង​ប្រមាណ​ជាង​៣០០ម៉ែត្រ​ប៉ុណ្ណោះ​ ​ហើយ​ជន​ល្មើស​នាំ​គ្នា ​ជ្រៀ​ក​ឈើ​មួយ​ដើម​នេះ​បាន​ចំនួន​៤សន្លឹក​ ​ ​មាន​មុខ​កាត់​ ​(៥០x​២០x​៣ម៉ែត្រ​x​២ និង​៧០x​២០x​៣ម៉ែត្រ​x​២) ហើយ​ដឹក​ជញ្ជូន​មក​ទំ​លាក់ ​ទុក​នៅ​ក្បែរ​តូប​អ្នក​លក់​អីវ៉ាន់​ ​ដែល​មាន​ឈ្មោះ​ ​អា​ ​អួ​យ​ ​បឹង​ យក្ខ​ឡោម​ ​។
លោក​ ​យ៉ុ​ង​ ​សា​ម​ ​ប្រធាន​សហ​គម​ន៍​តំបន់​ការពារ​រមណីយ​ដ្ឋា​ន​បឹង​យក្ខ​ឡោម​ ​បាន​អោ​យ​ដឹង​ថា​ ​កម្លាំង​សន្តិ​សុខ​របស់​លោក​បាន​ដើរ​ល្បាត​ការពារ​ជុំ​ វិញ​បឹង​ក៏​ប្រទះ​ឃើញ​ឈើ​ដែល​គេ​លួច​កាប់​ ​និង​តាម​ដាន​ស្នាម​ផ្លូវ​ដឹក​ ជញ្ជូន​ឈើ​ទាំង​នេះ​ ​រហូត​ដល់​ទី​តាំង​ដែល​ពួក​គេ​ទុកដាក់​ខាង​លើ​ ​ហើយ​កម្លាំង​របស់​លោក​ក៏​ រាយ​ការណ៍​ទៅ​ម​ន្ត្រី​ប​រិ​ស្ថាន​ខេត្ត​ជា​ប​ន្ទា​ន់​។​ប្រភព​បាន​បន្ត​ទៀត ​ថា​ ​ក្រោយ​ពេល​ឃើញ​ហេតុ​ការណ៍​ជាក់​ស្តែ​ង​ ​លោក​ប្រធាន​សហ​គម​ន៍​បាន​ស៊ើប​ដឹង ​ថា​ជន​ដៃ​ដល់​ដែល​លួច​កាប់​ឈើ​ ​គឺ​មាន​ឈ្មោះ​ ​ធឿ​ន​ ​ភេទ​ប្រុស​ ​អាយុ​ជាង​៤០ឆ្នាំ​ ​ជន​ជាតិ​ខ្មែរ​ ​ មាន​ទី​លំនៅ​អ​ចិ​ន្ត្រៃ​យ៍​នៅ​ជាមួយ​អ្នក​លក់​អីវ៉ាន់​ឈ្មោះ​ ​អា​ ​អួ​យ​  ​នេះ​តែ​ម្ត​ង​ ​ជា​ឈ្មួញ​រក​ស៊ី​ឈើ​ ​។
លុះ​នៅ​ថ្ងៃ​ទី​៣០ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៤ កម្លាំង​ជំនាញ​ ​មាន​ខណ្ឌ​រដ្ឋ​បា​ល​ព្រៃ​ឈើ​ ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ ​និង​ម​ន្ត្រី ​ប​រិ​ស្ថាន​ខេត្ត​ ​ព្រម​ទាំង​ម​ន្ត្រី​ប៉ុស្តិ៍​សង្កាត់​យក្ខ​ឡោម​ ​បាន​ចុះ​ផ្ទាល់​ទៅ​ដល់​ចំណុច​កើត​ហេតុ​ដក​ហូត​យក​វត្ថុ​តាង​នាំ​ទៅ​រក្សា​ ទុក​នៅ​ខណ្ឌ​រដ្ឋ​បា​ល​ព្រៃ​ឈើ​ខេត្ត​ដើម្បី​តាម​ចាប់​ខ្លួន​ជន​ដែល​បាន​ ប្រព្រឹត្ត​ ​។
ជុំ​វិញ​ករណី​ខាង​លើ​ ​លោក​ ​ង៉ែត​ ​ពិ​ទូ​ ​ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្ត​បាន​អោ​យ​នគរវត្ត​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​ ២០១៤ថា​ ​បញ្ហា​ការ​លួច​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​សហ​គម​ន៍​រមណីយ ​ដ្ឋា​ន​បឹង​យក្ខ​ឡោម​ខាង​លើ​ ​លោក​បាន​ធ្វើ​របាយ​ការណ៍​ជូន​លោក​អភិបាល​ក្រុង​ជ្រាប​រួច​ហើយ​ ​ដែល​ស្ថិត​ ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញា​ធរ​ ​ដើម្បី​ជួយ​អន្តរាគមន៍​ ​នាំ​ខ្លួន​ ជន​ដែល​បាន​កាប់​មក​ព្រមាន​ ​ឫ​ធ្វើ​កិច្ច​សន្យា​កុំ​អោ​យ​ប្រព្រឹត្ត​បន្ត​ ទៀត​ហើយ​ ​ធ្វើ​អ្វី​ត្រូវ​មាន​ការ​ឆ្លង​កាត់​ពី​សហ​គម​ន៍​ការពារ​តំបន់​ហាម​ឃា​ត់​ ៕

ប្រភពពី នគរវត្ត