ឱកាស​របស់​គណ បក្ស​សង្គ្រោះ​ជាតិ

7/31/2014 0 Comments A+ a-

សភា ​និង​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​មុន​ នឹង​ទទួល​បាន​ស្ថានភាព​ស្រប​ច្បាប់​ នា​ពេល​ខាង​​មុខ​ឆាប់​ៗ ដោយ​ក្លាយ​ជា​ស្ថាប័ន​​រដ្ឋ​ស្រប​ច្បាប់​ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​មាន​តំណាង​រាស្រ្ត​ចំនួន​៥៥ ​រូប​ចូល​ស្បថ​ ទទួល​យក​អាសនៈ​នៅ​ក្នុង​សភា​។
20140729_02កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា គណ​បក្សប្រជា​ជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​ បាន​ឈាន​ដល់​ការ​ដោះស្រាយ​បញ្ហា​មិន​ចុះ​សម្រុង​គ្នា​ ​ដោយ​បាន​លុប​បំបាត់​ភាព​តានតឹង​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​មាន​បាតុកម្ម​ជា​សាធារណៈ​​ប្រឆាំង​នឹង​គណបក្ស​ប្រជា​ជន​ ការ​បង្ក្រាប​ហិង្សា​​ទៅ​លើ​ការ​តវ៉ា​សន្តិវិធី​ ​និង​ការ​ចាប់​ខ្លួន​កម្មករ​​រោង​ចក្រ​កាត់​ដេរ​​ចំនួន ​២៥ ​រូប​​ កាល​ដើម​ខែ​មករា​ និង​​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​​​ ៧ ​រូប​​និង​សកម្ម​ជន​ម្នាក់​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា​។​
ការ​ដោះ​ស្រាយ​ភាព​ជាប់​គាំង​នយោបាយ​នេះ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​​ផ្សេង​ៗ​។ ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន មាន​អារម្មណ៍​ខក​ចិត្ត​​​ និង​ទទួល​យក​ទាំង​មិន​អាច​ផ្លាស់​ប្តូរ​បាន​ ដោយ​​ជឿ​ថា កិច្ច​ព្រម​ព្រៀង​នេះ​ខ្វះ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​​គឺ​​ការ​ផ្លាស់​ ប្តូរ​របប ការ​ស៊ើប​អង្កេត​ពិត​ប្រាកដ​ ទៅ​លើ​ការ​បោះឆ្នោត​​ឆ្នាំ​២០១៣​ និង​ការ​តែង​តាំង​ គ.ជ.ប​ ថ្មី​​ជា​មួយ​សំឡេង ២ ភាគ​ ៣​ ​នៅ​ក្នុង​សភា​។
អ្នក​មួយ​ចំនួន​មាន​ការ​សង្ស័យ​អំពី​សមត្ថភាព​ របស់​គណបក្ស​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​ការ​ងារ​ជា​មួយ​គ្នា​ដើម្បី​​ធ្វើ​ កំណែ​ទម្រង់​ គ.ជ.ប​ និង​ប្រព័ន្ធ​បោះ​ឆ្នោត។
វា​ក៏​មាន​ការ​សរសើរ​និង​ជំនឿ​ផង​ដែរ​ខណៈ​ភាព​ ជាប់​គាំង​នយោបាយ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​បាន​បញ្ចប់​ ​ហើយ​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​ដោះ ​លែង​។
ដោយ​មើល​ទៅ​លើ​ធាតុ​នៃ​កិច្ច​ព្រមព្រៀង ​វា​គឺ​ដូច​ទៅ​នឹង​ការ​សម្រុះ​សម្រួល​មួយ​បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ​ ១៩៩៣ ដែល​បាន​ធ្វើ​ឲ្យ​មាន​នាយក​រដ្ឋ​មន្រ្តី​ពីរ​និង​រដ្ឋ​មន្រ្តី​ពីរ​​នៅ​​ ក្រសួង​មហា​ផ្ទៃ​និង​ក្រសួង​ការ​ពារ​ជាតិ​ ​ដោយ​រដ្ឋ​មន្រ្តី​មួយ​​តំណាង​ឲ្យ​គណបក្ស​ប្រជាជន និង​មួយ​ទៀត​តំណាង​ឲ្យ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​។ ​
នៅ​​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​ សភា គឺ​ត្រូវ​មាន​គណៈ​កម្មការ​ចំនួន​១០​។ ​គណបក្ស​​​ប្រជា​ជន និង​គណ​បក្ស​​សង្គ្រោះ​ជាតិ​​​ គឺ​គ្រប់​គ្រង​គណ​កម្មការ​ចំនួន ៥ ​ម្នាក់​ ​ដោយ​ផ្តល់​នូវ​តុល្យភាព​នៃ​ការ​​បែង​ចែក​អំណាច​។ ​​
កិច្ច​ព្រម​ព្រៀង​នេះ​មើល​ទៅ​បង្ហាញ​ថា កម្ពុជា​ អាច​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​គ្នា​​ក្នុង​លក្ខណៈ​សន្តិវិធី​។
ទោះ​ជា​យ៉ាង​ណា​ក្តី«​ការ​សម្រុះ​សម្រួល​» នៅ​ក្នុង​បរិបទ​កម្ពុជា​ ​គឺ​​ជា​ញឹក​ញាប់​​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ការ​ចុះ​ចាញ់​របស់​អ្នក​ទន់​ខ្សោយ ចំពោះ​អ្នក​មាន​អំណាច​។ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​រៀប​ចំ​ឡើង​ដោយ​អ៊ុន​តាក់​​ឆ្នាំ​១៩៩៣​ រដ្ឋាភិបាល​ចម្រុះ​ រវាង​​អ្នក​ឈ្នះ​ឆ្នោត​ គឺ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ​និង​​អ្នក​ចាញ់​ គឺ​គណបក្ស​ប្រជាជន​​គឺ​​​មាន​ន័យ​ដូច​ទៅ​នឹង​ការ​ចុះ​ចាញ់​​របស់​គណបក្ស​ ហ៊្វុន​ស៊ិន​ប៉ិច​ ចំពោះ​គណ​បក្ស​ប្រជាជន ​ដែល​មាន​ការ​គ្រប់​គ្រង​​កង​កម្លាំង​ប្រដាប់​អាវុធ​​​ និង​​​ក្បាល​​ម៉ាស៊ីន​រដ្ឋាភិបាល។ ​
កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​​ នៅ​ពេល​ដែល​គណបក្ស​ប្រជា​ជន​មាន​ការ​គ្រប់​គ្រង​ផ្តាច់​មុខ ទៅ​លើ​​កម្លាំង​ប្រដាប់​អាវុធ និង​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​។
​ជាង​នេះ​​ទៀត​ ​គណបក្ស​ប្រជាជន មាន​សមាជិក​សំឡេង​​ភាគ​ច្រើន នៅ​ក្នុង​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​របស់​​សភាគឺ​ ៧​​ ក្នុង​ចំណោម​ ១៣​ រួម​ទាំង​​ប្រធាន​របស់​គណៈ​កម្មាធិការ​នេះ​ និង​​អនុ​ប្រធាន​មួយ​​ ក្នុង​ចំណោម​អនុប្រធាន​ពីរ​នាក់។
សំខាន់​ជាង​នេះ​ទៀ​ត​គឺ​ថា គណបក្ស​ប្រជា​ជន​ មាន​ការ​គ្រប់​គ្រង​​គណៈ​កម្មការ​ ៥​​ ជា​មួយ​យុត្តាធិការ​របស់​ខ្លួន​ ដែល​សំខាន់​​ចំពោះ​ការ​គ្រប់​គ្រង​ប្រទេស​ និង​រក្សា​កណ្តាប់​ដៃ​ដែក​​ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជា​មួយ​អ្នក​ដែល​គំរាម​ទៅ​លើ​អំណាច​របស់​ខ្លួន​៖ ​​ក្រសួង​ហិរញ្ញ​វត្ថុ ​​មហា​ផ្ទៃ ការពារ​ជាតិ ​កិច្ចការ​បរទេស​ ព័ត៌​មាន និង​យុត្តិធម៌​។
គេ​គួរ​តែ​ចាំ​ថា​ ​នៅ​ពេល​​និយាយ​អំពី​ការ​​គ្រប់​គ្រង​ប្រទេស​ ក្នុង​ឆ្នាំ​​១៩៩២‑១៩៩៣​ អ៊ុន​តាក់ បាន​គ្រប់​គ្រង​វិស័​យ​ទាំង​នេះ​យ៉ាង​ច្បាស់​​ ដើម្បី​គ្រប់​គ្រង​ប្រទេស​​ និង​​ដើម្បី​បង្កើត​​បរិយាកាស​មួយឲ្យ​មាន​​ការ​បោះឆ្នោត​​ដោយ​សេរី​និង​ យុត្តិធម៌​​​ អាច​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​។ ​
នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី​ ​គណបក្ស​ទាំង​ពីរ​ គឺ​នីមួយ​ៗ​ត្រូវ​​​ជ្រើស​រើស​​សមាជិក​បួន​នាក់​ក្នុង​ចំណោ​ម​​សមាជិក​​ គ.ជ.ប​​ ៩​ នាក់​ ​​ហើយ​សមាជិក​ទី​៩ ​ត្រូវ​ជ្រើស​រើស​រួម​គ្នា​​​ដោយ​កុង​សង់​ស៊ីស។
​ទោះ​យ៉ាង​ណា​ក្តី ​ប្រសិន​បើ​មិនមាន​កុង​សង់​​ស៊ីស​ ​ស្ថានភាព​ដដែល​នឹង​នៅ​តែ​បន្ត​មាន​ ​ដោយ​ឲ្យ គ.ជ.ប ចាស់​បន្ត​ធ្វើ​ការ​ងារ​និង​រៀបចំ​ការ​បោះឆ្នោត។
ហេតុ​អ្វី​បាន​ជា​គណបក្ស​ទាំង​ពីរ​មិន​ធ្វើ​ការ ​ចាប់​ឆ្នោត សម្រាប់​ការ​ជ្រើស​រើស​សមាជិក​ទី​៩​ នៅ​ពេល​មិន​អាច​ឈាន​ដល់​កុង​សង់​ស៊ីស​មួយ?
វា​ជា​ការ​ព្យាករ​ទុក​ជា​មុន ក្នុង​ករណី​គណបក្ស​ប្រជា​ជន​ ​​បដិសេធ​មិន​ឲ្យ​មាន​កុងសង់​ស៊ីស​​តាម​រយៈ​​ការ​រៀបចំ​​ទុក​ជា​មុន​ ពី​ព្រោះ​ភាព​ជាប់​គាំង​ នឹង​ផ្តល់​អត្ថ​ប្រយោជន៍​​ដល់​គណបក្ស​កាន់​អំណាច ជាង​នេះ​ទៀត​ដើម្បី​រក្សា​ គ.ជ.ប ឲ្យ​មាន​លក្ខណៈ​ដដែល​។
កិច្ច​ព្រម​ព្រៀង​នេះ មាន​គុណ​វិបត្តិ​ជាច្រើន ដូច​ជា​ការ​បង្ហាញ​អំពី​​ភាព​អសមត្ថភាព របស់​​គណបក្ស​ប្រឆាំង​ក្នុង​ការ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​យុត្តិធម៌​មួយ​​ ។ ​ទោះ​យ៉ាង​ណា​ក្តី​ដោយ​មាន​​តំណាង​រាស្រ្ត​​ចំនួន ​៥៥ ​រូប និង​តុលាការ​​នៃ​​មតិ​សាធារណជន​នៅ​ពី​ក្រោយ​ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ​អាច​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​​ដោយ​មាន​ន័យ​​ បាន។ ​
គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួល​យក​សភា​នេះ​ ដើម្បី​អនុវត្ត​អំណាច​របស់​ខ្លួន​ ដើម្បី​ពិនិត្យ​ទៅ​លើ​​រដ្ឋាភិបាល ​របស់​គណបក្ស​ប្រជា​ជន​ ​និង​ធ្វើ​ឲ្យ​រដ្ឋា​ភិបា​ល​ ចេះ​ទទួល​ខុស​ត្រូវ​។ ខ្លួន​ក៏​អាច​ទទួល​បាន​ការ​យល់​ដឹង​​ខ្លាំង​ជាង​មុន​ផង​ដែរ ​អំពី​របៀប​គ្រប់គ្រង​ប្រទេស​ និង​របៀប​ដោះស្រាយ​បញ្ហា​ជាក់​លាក់​ដែល​យា​យី​ដល់​កម្ពុជា​។ ​
មាន​តែ​​តាម​រយៈ​​ការ​ធ្វើ​ដូច្នេះ​ទេ​ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ជំរុញ​ខ្លួន​ឯង​ពិត​ប្រាកដ​ ឲ្យ​ក្លាយ​ជា​ជម្រើស​អាច​ទុក​ចិត្ត​បាន​ជាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា៕ PS ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​

Read more: http://www.cambodiapage.info/?p=36462#ixzz391E0C0wh
20140729_02សភា ​និង​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​មុន​ នឹង​ទទួល​បាន​ស្ថានភាព​ស្រប​ច្បាប់​ នា​ពេល​ខាង​​មុខ​ឆាប់​ៗ ដោយ​ក្លាយ​ជា​ស្ថាប័ន​​រដ្ឋ​ស្រប​ច្បាប់​ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​មាន​តំណាង​រាស្រ្ត​ចំនួន​៥៥ ​រូប​ចូល​ស្បថ​ ទទួល​យក​អាសនៈ​នៅ​ក្នុង​សភា​។
កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា គណ​បក្សប្រជា​ជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​ បាន​ឈាន​ដល់​ការ​ដោះស្រាយ​បញ្ហា​មិន​ចុះ​សម្រុង​គ្នា​ ​ដោយ​បាន​លុប​បំបាត់​ភាព​តានតឹង​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​មាន​បាតុកម្ម​ជា​សាធារណៈ​​ប្រឆាំង​នឹង​គណបក្ស​ប្រជា​ជន​ ការ​បង្ក្រាប​ហិង្សា​​ទៅ​លើ​ការ​តវ៉ា​សន្តិវិធី​ ​និង​ការ​ចាប់​ខ្លួន​កម្មករ​​រោង​ចក្រ​កាត់​ដេរ​​ចំនួន ​២៥ ​រូប​​ កាល​ដើម​ខែ​មករា​ និង​​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​​​ ៧ ​រូប​​និង​សកម្ម​ជន​ម្នាក់​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា​។​