ប្រជាជនរាប់ម៉ឺននាក់ ចេញមកទទួល ជើងឯកអាល្លឺម៉ង់ មកពីប្រេស៊ីល ភ្លូកទឹកភ្លូកដី
World Cup៖ ប្រជាជនអាល្លឺម៉ង់រាប់ម៉ឺននាក់
បានចេញមកទទួលស្វាគមន៍ ក្រុមជម្រើសជាតិ របស់ខ្លួន ក្រោយពីត្រឡប់
មកបំពេញបេសកកម្ម អស់រយៈពេលជាង១ខែ នៅប្រទេសប្រេស៊ីល ជាមួយនឹងការឈ្នះពាន
World Cup ឆ្នាំ២០១៤នេះ ។
គណៈប្រតិភូ ក៏ដូចជាកីឡាករអាល្លឺម៉ង់ទាំងអស់
បានចាកចេញពីប្រទេសប្រេស៊ីល ធ្វើដំណើរមកដល់ មាតុប្រទេសនៅ ទីក្រុងប៊ែឡាំង
នាម៉ោង០៩ និង១៥នាទីព្រឹក (ម៉ោងនៅអាល្លឺម៉ង់) កាលពីព្រឹកថ្ងៃចន្ទ ទី១៤
ខែកក្កដា បន្ទាប់ពីបានឈ្នះ ពានបាល់ទាត់ពិភពលោក គម្រប់៤ដងរបស់ខ្លួន (១៩៥៤
១៩៧៤ ១៩៩០ និង២០១៤) នៅក្រោយពេលយកឈ្នះអាហ្សង់ទីន
នៅនាទីបន្ថែម១១៣ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រោមការដឹកនាំ
ប្រកបទៅដោយចិត្តសាស្រ្តគ្រូបង្វឹក Joachim Loew
អតីតខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់ ។
ដូចគ្នានោះដែរ ប្រជាជនអាហ្សង់ទីន
ក៏បានចេញមកទទួលក្រុមជម្រើសជាតិរបស់ខ្លួនយ៉ាងច្រើនកុះករផងដែរ បើទោះ
បីជាមិនបានឈ្នះជើងឯកជាលើកទី៣ក៏ដោយ ។ ក្រៅពីពាន World Cup ដែលអាហ្សង់ទីន
មិនអាចឈ្នះក៏ពិតមែន ទោះក្នុងតំបន់របស់ខ្លួនក៏ដោយ ក៏អាហ្សង់ទីនបាន
ឈ្នះពាន២ដែរ គឺមេដាយប្រាក់ ម្នាក់១ និងខ្សែប្រយុទ្ធ Lionel Messi
បានឈ្នះបាល់មាស ក្នុងនាមជាកីឡាករលេងល្អបំផុតក្នុង FIFA World Cup ឆ្នាំ២០១៤
នេះជាមួយនឹងរង្វាន់អមជាទឹក ប្រាក់ចំនួន៦៨លានដុល្លារអាម៉េរិកទៀតផង ៕