វង្សណយ ត្រឡប់មកពីប្រដាល់ នៅបារាំងជក់ថ្នាំ ត្រូវប៉ូលិសចាប់ខ្លួន

7/16/2014 0 Comments A+ a-


have ma
ភ្នំពេញ៖ អ្នកលេងកែងឆេះ វង្ស ណយ កីឡាករជើងខ្លាំងប្រចាំក្លឹបកងពលតូច
លេខ៣១ ក្រោយពីស្ពាយខ្សែក្រវាត់ ជើង ឯកអាស៊ី-អឺរ៉ុបចំនួន២ខ្សែពីប្រទេសបារាំង មកដល់កម្ពុជារួចមក កាលពីពេលថ្មីៗនេះ វង្ស ណយ ត្រូវបានប៉ូលិសចាប់ ខ្លួន បន្ទាប់ពីគេ ប្រព្រឹត្តបទល្មើសប្រើប្រាស់ គ្រឿងញៀន ។
រូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះ នៅលើគណនីយ Facebook របស់កីឡាករជើងខ្លាំង វង្ស ណយ ដែលសុទ្ធតែជា សកម្មភាពប្រើប្រាស់ គ្រឿងញៀន ចុងក្រោយត្រូវបាន កម្លាំងសមត្ថកិច្ចចុះ បង្រ្កាបចាប់ខ្លួនបុរស កូនមួយរូបនេះ រួមទាំង បក្ខពួកជាច្រើន នាក់ទៀត ។ សកម្មភាព ប្រព្រឹត្តបទល្មើស ខាងលើនេះបានធ្វើឲ្យ ទស្សនិកជនស្នេហា វិស័យកីឡាប្រដាល់ ជាពិសេសអ្នកគាំទ្រកីឡាករ វង្ស ណយ ផ្ទាល់បានសម្ដែង ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយមិននឹកស្មានថា ជើងខ្លាំង ប្រដាល់ដ៏ល្បីឈ្មោះ រូបនេះទៅធ្វើអំពើល្មើស ច្បាប់ដូច្នេះទេ ។
ឆ្លើយតបនឹងបញ្ហាដែល អាចធ្វើឲ្យប្រជាប្រិយភាព អ្នកលេងមានស្រុកកំណើត នៅខេត្តបាត់ដំបង ម្នាក់នេះធ្លាក់ចុះនោះ សាមីខ្លួនផ្ទាល់គឺកីឡាករ វង្ស ណយ បានបកស្រាយប្រាប់ គេហទំព័រ LookingTODAY នៅថ្ងៃទី១៥ខែកក្កដានេះឲ្យ ដឹងថា ខ្លួនពិតជាត្រូវប៉ូលិសចាប់មែន ព្រោះខ្លួនប្រើប្រាស់ គ្រឿនញៀនជា មួយមិត្តភក្តិ ប៉ុន្ដែវាគ្រាន់តែជា សកម្មភាពមួយ ក្នុងការថតបទចម្រៀងលើក ដំបូងរបស់ខ្លួន ដើម្បីចូលរួមអប់រំ ដល់យុវជនជំនាន់ ក្រោយឲ្យ បញ្ឈប់រាល់សកម្មភាព ប្រើប្រាស់គ្រឿងញៀន តែប៉ុណ្ណោះ ។
កីឡាករ វង្ស ណយ បានថ្លែងឲ្យដឹងថា “ក្រោយពីខ្ញុំវិលត្រឡប់មកពី ប្រដាល់នៅស្រុកបារាំង ខ្ញុំមានបងធម៌ម្នាក់ឈ្មោះ សុខ ដែន ដែលជាតារាសម្ដែងក្នុងរឿងខ្មែរ គាត់បានណែនាំខ្ញុំឲ្យថតជាវីដេអូចម្រៀងមួយបទដែលមានចំណងជើងថា “កុំចង់ដឹង កុំចង់សាក ចំពោះគ្រឿងញៀន ដោយក្នុងនោះ ក៏មានការសម្ដែង ក្បាច់គុនបុរាណខ្មែរផងដែរ ហើយអ្វីដែលពិសេសនោះ គឺមានសកម្មភាពមួយ ដែលពួកខ្ញុំនាំប្រើប្រាស់គ្រឿងញៀន ហើយត្រូវប៉ូលិសចាប់ខ្លួន ដែលធ្វើទស្សនិកជន យល់ច្រឡំថា ប៉ូលិសចាប់ខ្លួនខ្ញុំពិតមែន” ។
អ្នកលេងដែលកំពុងទទួលបានការគាំទ្រ និងភាពល្បីល្បាញកាន់តែខ្លាំងឡើងៗក្នុងព្រះរាជាណាចក្រកម្ពុជារូបនេះ បាន បន្ដទៀថា កាលដែល លោកសម្រេចចិត្ត បន្ថែមការងារថ្មីងាកមក ថតបទចម្រៀងបទ “កុំចង់ដឹង កុំចង់សាក ចំពោះគ្រឿងញៀន” នេះគឺដោយសារ លោកចង់ ចូលរួមជួយសង្គម ដើម្បីណែនាំយុវជនខ្មែរ និងក្មេងៗកុំឲ្យបន្ដការប្រើប្រាស់គ្រឿង ញៀន ព្រោះអ្នកដែលជក់ថ្នាំ គឺជាមនុស្សសំរាមក្នុងសង្គម ហើយបើ សិនបទចម្រៀងនេះ ចេញទៅទទួលបានការគាំទ្រ ច្រើននោះ កីឡាករឆ្អើម ប្រចាំឆ្នាំ២០១៤នេះ ហ៊ានអះអាងថា នឹងរៀបចំជា បន្ដបន្ទាប់ទៀត នៅពេលក្រោយ ។
ម្យ៉ាងវិញទៀត មូលហេតុនៃការបោះជំហ៊ាន ចូលប្រឡូកក្នុងវិស័យសិល្បះនេះ ក៏ព្រោះអាជីពជា អ្នកប្រដាល់គឺរកចំណូល ត្រឹមចញ្ចឹមក្រពេះ និងផ្គត់ផ្គង់គ្រួសារមិនគ្រប់គ្រាន់ឡើយ ដូច្នេះទើបកីឡាករ វង្ស ណយ សម្រេចចិត្តបន្ថែមការងារជា មួយនឹងសិល្បះបែបនេះ ប៉ុន្ដែលោកសន្យាថា មិនចោទកីឡាប្រដាល់ឡើយ ព្រោះកីឡាប្រដាល់ជាកេរ្ដិ៍ម រតករបស់ដូនតាខ្មែរ យូរមកហើយ ។
ជាមួយនឹងការថតបទចម្រៀងថ្មីស្រឡាង ហើយក៏ជាលើកដំបូងក្នុងអាជីពជាកីឡាករប្រដាល់នេះ វង្ស ណយ បានបញ្ជាក់ថា “បទ កុំចង់ដឹង កុំចង់សាក ចំពោះគ្រឿងញៀន គឺខ្ញុំជាអ្នកច្រៀងផ្ទាល់តែម្ដង ហើយរាល់ការចំណាយផ្សេងៗ ក្នុង ការថត និងការសម្ដែងអីនោះ ក៏ខ្ញុំជាអ្នក ចំណាយដែរ ប៉ុន្ដែលុយដែលខ្ញុំរកបានពីការប្រដាល់នៅបារាំងនោះ ឥឡូវពេល នេះ ខ្ញុំបានចំណាយអស់ហើយ ព្រោះអីទៅប្រដាល់នៅបារាំង គឺនៅសល់លុយតិចតួចណាស់ ដូច្នេះប្រសិនបើប្រិយមិត្តជាអ្នកគាំទ្រវិស័យកីឡា និងសិល្បះខ្មែរ មានបំណងចង់ចូលរួមឧបត្ថម្ភខ្ញុំបាទ គឺអាចទំនាក់ទំនង តាមទូរស័ព្ទ ០៩៦ ៧៣ ៣៨ ៧៣០ ព្រោះអីពេលនេះ ខ្ញុំអស់លុយពាក់កណ្ដាលទីហើយ” ។
ទាក់ទឹងនឹងការថតបទចម្រៀងថ្មីនេះដដែលកីឡាករ វង្ស ណយ បានបន្ថែមទៀតថា បទ «កុំចង់ដឹង កុំចង់សាក ចំពោះគ្រឿងញៀន» នេះមិនមានការ ច្រៀងក្នុងផលិកកម្ម ឬក៏ចាក់ផ្សព្វផ្សាយ ឲ្យបានទូលំទូលាយអីនោះទេ ប៉ុន្ដែលោក គ្រាន់តែចង់យកមកបង្ហោះលើ Facebook និយាយ YouTube ដូច្នេះ បើទស្សនិកជន ចង់ទស្សទា និងចូលរួមគាំទ្រ គឺអាចបើកមើល ដោយសេរីតែម្ដង ៕
____________
ផ្តល់សិទ្ទិដោយ៖looking today.com