បញ្ជូនតំណាងរាស្រ្ត ទាំង៥រូបរបស់ គណបក្សប្រឆាំង ទៅកាន់តុលាការ
-ចាប់ខ្លួន តំណាងរាស្រ្ត រៀល ខេមរិន្ទ និងអង្គរក្ស២នាក់ នៅខេត្តបាត់ដំបង កាលពីយប់មិញ
ភ្នំពេញ ៖ តំណាងរាស្រ្ត
ជាប់ឆ្នោត របស់គណបក្ស សង្គ្រោះជាតិ ទាំង៥រូប បូករួមទាំងលោក រៀល ខេមរិន្ទ
ដែលត្រូវចាប់ខ្លួន កាលពីយប់មិញ នៅខេត្តបាត់ដំបងនោះ ត្រូវបានកម្លាំងនគរបាល
បញ្ជូនខ្លួនទៅកាន់ តុលាការហើយ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៤
ដើម្បីសួរនាំបន្តទៀត ជុំវិញការដឹកនាំកម្លាំង ទៅកាន់ទីលានប្រជាធិបតេយ្យ
នាំឲ្យមានការ ប៉ះទង្គិចជាមួយ កម្លាំងសន្តិសុខ ខណ្ឌដូនពេញ
បណ្តាលឲ្យរងរបួសចំនួន៣៩នាក់ ។
ជាមួយគ្នានេះ លោក រៀល ខេមរិន្ទ និងអង្គរក្សចំនួន2នាក់ ត្រូវបា នកម្លាំង នគរបាល នៃស្នងការដ្ឋាន នគរបាល ខេ ត្តបាត់ដំបង ស្ទាក់ចាប់បាន នៅត្រង់ ចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិ សាស្រ្តអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នៅយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ ២។
ជាមួយគ្នានេះ កម្លាំងនគរបាល និងសមត្ថកិច្ច
ជាច្រើននាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ និងដាក់របាំងបន្លាលួស
នៅជុំវិញតុលាការផងដែរ ៕
បេក្ខភាពតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ ទាំង ៤នាក់ ពេលឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់មិញ
បាត់អស់សណ្តានមនុស្សធម៌ សន្តិសុខម្នាក់រងរបួសធ្ងន់ដល់ថ្នាក់នេះ នាំគ្នាឈរចង្អុល និង ថតរូប
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com