នារីវ័យក្មេងបើកម៉ូតូបុកឡាន ដែលខូចចតស្ងៀមលើចិញ្ចើមផ្លូវ លាន់ដូចរន្ទះទាំងព្រលប់
ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានបើកម៉ូតូ ទៅបុកជាមួយរថយន្ត ដែលកំពុងឈប់ស្ងៀម នៅលើដងផ្លូវ ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ១៨និង៤៩ នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ ១៣-១៤ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ មុត ស្រីទូច ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បើកម៉ូតូម៉ាកហុងដា សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ត១៦៩១ភព១ ធ្វើដំណើរពីត្បូងទៅជើង ។ ចំណែកម្ចាស់រថយន្តឈ្មោះ ឈឺម សុភក្រ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិដើមចំរៀក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បើករថយន្តម៉ាក បុងហ្គោ៣ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3W-៣៤៥៩។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តក៏ខូច ហើយបានមកឈប់នៅខាងឆ្វេងដៃ បណ្ដាលអោយម៉ូតូមួយគ្រឿងម៉ាក ហុងដាពណ៌ទឹកប៊ិច បើកបរដោយឈ្មោះ មុត ស្រីទូច ដែលធ្វើដំណើរពីត្បូងទៅជើង បុករថយន្តដែលចតស្ងៀម បណ្ដាលអោយរបួសស្រាល ហើយត្រូវបានគេបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យឯកជន ព្រែកអញ្ចាញ ចំណែកអ្នកបើកបររថយន្ត និងវត្ថុតាងបញ្ជូនមក រក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមុខកំពូល៕ ដោយ វត្តភ្នំ