ប្រើល្បិចខ្ចីទូរស័ព្ទ Call ដើម្បីលួចយកទូរស័ព្ទ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់សហការជាមួយនឹងបងប្អូនប្រជាពលរដ្ឋចាប់ឃាត់ខ្លួន ជនសង្ស័យ២នាក់នៅចំណុចផ្លូវសុធារស
ជិតប៉ូឌិញ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ខណៈពួកគេបានដើរស្មើរជើងធ្វើសកម្មភាពយកទូរស័ព្ទដៃម៉ាកអាយហ្វ័
នហ្វាយ ពីបុរសម្នាក់បានសម្រេច កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា
ឆ្នាំ២០១៤។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែល ឃាត់ខ្លួនខាងលើមានឈ្មោះ ម៉ក់ សុខសម្បត្តិ ភេទប្រុស អាយុ ១៩ឆ្នាំ ទី២ ឈ្មោះ គង់ វីណា ភេទប្រុសអាយុ ១៩ឆ្នាំ ហើយអ្នកទាំង២ មានមុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ០២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកបុរសជាម្ចាស់ទូរស័ព្ទមានឈ្មោះ លីបន់ ណារ៉ា អាយុ១៩ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ ៥៣E ផ្លូវលេខ១៣៤សង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពដដែរបន្តថាមុនដំបូងជនរងគ្រោះបានបើករថយន្តមួយគ្រឿងមក ឈប់ផ្លូវសុធារស ជិតខារ៉ាអូខេអិចធូរដើម្បីរកនារីៗ ភ្លាមៗនោះជនសង្ស័យទាំង២នាក់បានស្ទុះមកសួរនាំជនរងគ្រោះថា តើលោកចង់បាននារីមែន? ដោយជនរងគ្រោះឆ្លើយចង់បាន ទើបក្រុមជនសង្ស័យប្រើល្បិចសុំទូរស័ព្ទម៉ាកអាយហ្វូនហ្វាយរបស់ ជនរងគ្រោះដើម្បី call ហៅនារីៗមកឲ្យ។ ពេលទទួលបានទូរស័ព្ទហើយជនសង្ស័យបាននាំគ្នារត់គេច ខ្លួន ប៉ុន្តែត្រូវជនរងគ្រោះបើករថយន្ត ដេញតាមបង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ជាក់ស្តែងយកទៅកាន់ ទីស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរព័ត៌មាន។
ដោយយោងតាមពាក្យបណ្តឹងរបស់បុរសម្ចាស់ទូរស័ព្ទនឹងសម្តីសាក្សីនៅ កន្លែងកើតហេតុនោះ សមត្ថកិច្ចបានសម្រេចបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ទៅឃុំ បណ្តោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌចំការមនរង់ចាំសាកសួរបន្ត នឹងរង់ចាំផ្តុំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទដោយ៖ បិសាចរាត្រី