ស្ត្រីវ័យចំណាស់ជិះម៉ូតូតែម្នាក់ឯង ត្រូវឡានដឹកខ្សាច់បើកកិន បាក់ជើងនៅក្នុងថ្លុកឈាម
កូនស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា ម្តាយនាងឈ្មោះ អ៊ាង ទាវ អាយុ ៦០ឆ្នាំ មានស្រុកកំណើតនៅក្នុង ភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល បច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាគុបជ្រុង អត់ស្លាកលេខ។ដោយឡែករថយន្តដឹកខ្សាច់ ម៉ាកនីស្សាន់ឌីសែល ពណ៌ទឹកប្រាក់លាយឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ៣A-២៩១៧ បើកដោយឈ្មោះ ពេញ សោភ័ណ អាយុ ៤២ឆ្នាំ មានទីលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ត្រូវបានប៉ូលិសឃាត់ខ្លួនបានភ្លាមៗ៕
_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
