សុខ សោម៉ាវត្តី ប្រតិកម្មនឹងព័ត៌មានថា មានបញ្ហាជាមួយស្វាមី
ភ្នំពេញៈ នៅប៉ុន្មានម៉ោងមុននេះ
ពិធីការិនីញញឹមស្រស់កូនមួយ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញសារប្រតិកម្ម
ទៅលើបណ្តាញសារព័ត៌មាន ដែលចុះផ្សាយថា នាងមានបញ្ហារកាំរកូសល្អក់កករ
ជាមួយស្វាមី បណ្តូលចិត្ត ទើបធ្វើឲ្យនាងអត់ទ្រាំមិនបាន
ក៏ទម្លាយអាថ៌កំបាំងខូចចិត្តជា សាធារណៈ បែបនេះតែម្តងទៅ ។ សុខ សោម៉ាវត្តី
លើកឡើងថា មិនមែនជាការពិតហើយការ ចុះផ្សាយបែបនេះ អាចធ្វើឲ្យនាង និងស្វាមី
មានការយល់ភ័ន្តច្រឡំ ជាមួយគ្នា ក៏អាចថាបាន ។
កាលពីថ្ងៃទី២៣ ខែមិថុនា នេះ គេហទំព័រ
LookingTODAY បានចុះផ្សាយ អត្ថបទមួយមានចំណងជើង ថា “សុខ សោម៉វត្តី
បញ្ចេញសារពិបាកចិត្ត សង្ស័យមានបញ្ហាជាមួយប្តី” ក្រោយពីអត្ថបទនេះ ចុះផ្សាយ
មិនទាន់បានមួយ ថ្ងៃផងស្រាប់តែពិធីការិនីសំដីផ្អែម
ដែលកំពុងតែមានប្រជាប្រិយភាព ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន អ្នកនាង សុខ
សោម៉ាវត្តី បានបង្ហាញសារប្រតិកម្មមួយ ដោយនាងសរសេរបង្ហោះ នៅលើបណ្តាញ
ទំនាក់ទំនងសង្គម Facebook ថា ” នាងខ្ញុំនឹងស្វាមីមិនដែល មានបញ្ហានឹងគ្នាទេ
សារដែល Post លើ Fb (ហ្វេសប៊ុក) ជាសារពិបាកចិត្តហត់ នឹងការងារ តិចតួចទេ
ស្វាមីនាងខ្ញុំស្រឡាញ់ នាងខ្ញុំ ដូចខ្ញុំស្រឡាញ់គាត់ដែរ ” ។
អ្នកនាង សុខ សោម៉ាវត្តី បានចេញមុខទម្លាយរឿងពិត
ប្រាប់ដល់ទស្សនិកជន ដោយចំហរថា នាងមិន ដែលមានបញ្ហារកាំរកូស
ជាមួយស្វាមីសំណព្វចិត្តឡើយ ការលើកឡើងថា មានអារម្មណ៍ ហត់នឿយនោះ
គឺមកពីការងារតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន
និងអ្នកគាំទ្រមានការងឿង ឆ្ងល់នោះត្រង់ថា ប្រសិនបើនាងមានអារម្មណ៍
ហត់មិនសប្បាយចិត្ត ហេតុអ្វីបានជានាងមិនព្រមផ្អាក ពីការងារទៅសម្ងំ
រស់នៅក្នុងគ្រួសារ យ៉ាងមានសេចក្តីសុខ សម្បូរទ្រព្យចាយមិនខ្វះ
លើវីឡាស្កឹមស្កៃ ? សុខ សោម៉ាវត្តី ចាំបាច់ខ្វល់
នឹងការខំប្រឹងរកប្រាក់បន្ថែមនោះទេ ហើយនាងក៏មិន ចាំបាច់ពិបាកដូច ពេលនេះដែរ ៕ Via: lookingtoday
