អ្នកកាសែត​The Nation ត្រូវ​យោធា​ថៃ​ចាប់ខ្លួន​ដោយសារ​ផ្គើន​

5/27/2014 0 Comments A+ a-


The Nationអ្នកយក ​ព័ត៌មាន​ជាន់ខ្ពស់​របស់​កាសែត​The Nation​លោក ប្រា​វីត រ៉ូ​ហ្សា​ណា​ភ្រូក​(Pravit Rojanaphruk)​កាលពី​ថ្ងៃ​ម្សិលមិញ​​បាន​ចូល​បង្ហាញ​ខ្លួន​តាម​បញ្ជា​របស់​ ក្រុមប្រឹក្សា​យោធា និង​ត្រូវបាន​នាំខ្លួន​ទៅ​កាន់​កន្លែង​ឃុំឃាំង​នៅ​បន្ទាយ​ទាហាន​។​

​និពន្ធ​នាយក​រប​ស់​ក្រុមហ៊ុន​កាសែត Nation Multimedia Group បាន​អំពាវនាវ​អោយ​របប​យោធា​គោរព​សេរីភាព​នៃ​ការបញ្ចេញ​​មតិ និង​សិទ្ធិ​របស់​ប្រជាជន​ក្នុង​ការទទួលបាន​ព័ត៌មាន​។​
​លោក​ថេប​ឆៃ បាន​និយាយថា​”​ជាពិសេស​ក្នុង​ពេល​មាន​វិបត្តិ​ដូចនេះ​ ការទទួលបាន​ព័ត៌មាន​របស់​ប្រជាជន​វា​សំខាន់​ណាស់​។​និង​ប្រ​​ព័ន្ធ​ ផ្សព្វផ្សាយ​មាន​តួនាទី​សំខាន់​មួយ​ក្នុងការ​រក្សា​អោយ​សាធារណជន​យល់ដឹង​ តាមរយៈ​របាយការណ៍​សេរី​និង​ឯករាជ្យ​”​។​
​លោក​បាន​និយាយទៀតថា លោក​គាំទ្រ​ជាខ្លាំង​ការអំពាវនាវ​របស់​បណ្តា​អង្គការ​សារព័ត៌​មាន​ធំៗ​របស់​ ថៃ ដែល​សុំ​អោយ​របប​យោធា​​លុប​ចោល​រាល់​បញ្ជា​ដែល​ចេញ​ក្រោយ​រដ្ឋប្រហារ​ដែល​ រឹតត្បឹត​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​ក្នុងពេល​ជាមួយគ្នា ក្លឹប​អ្នកកាសែត​ថៃ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អំពាវនាវ​អោយ​រដ្ឋាភិបាល​យោធា​គោរព​ សេរីភាព​​នៃ​ការបញ្ចេញមតិ​និង​សិទ្ធិ​អ្នកកាសែត​ដើម្បី​បាន​ធ្វើ​កិច្ចការ​ ដោយ​សេរី​។​ក្លឹប​ក៏បាន​អំពាវនាវ​អោយ​ដោះលែង​អ្នកកាសែត​ដែល​ត្រូវបាន​ ឃុំខ្លួន​និង​ដកចេញ​កំហិត​សារព័ត៌មាន​។​
​ពួក​អ្នកកាសែត​ស្ថិត​ចំណោម​ក្រុមមនុស្ស​ដែល​ ត្រូវ​យោធា​កោះហៅ​ទៅ​បង្ហាញខ្លួន នៅពេល​វិទ្យុ ទូរទស្សន៍​នឹង​ត្រូវបាន​អនុញ្ញាតអោ​​យ​ផ្សាយ​ធម្មតា​ឡើងវិញ ដរាបណា​សភាពការណ៍​វិល​មករក​ភាពប្រក្រតី​៕
ប្រា​វីត អ្នកសរសេរ​ចុះ​ខ្ទង់​កាសែត​The Nation​ដែល​មិន​ចេះ​សំចៃ​មាត់ បាន​ថតរូបដូច្នេះ ក្នុង​ពេល​ត្រូវ​ យោធា​ហៅ​ទៅ​បង្ហាញខ្លួន​​ជាមួយ​អ្នកកាសែត​មួយចំនួនទៀត កាលពី​ថ្ងៃ​២៥​ឧសភា​