លោកសម រង្ស៊ី៖ យួនហូរចូលមករាល់ថ្ងៃនេះ មិនមែនជា ជនអន្តោប្រវេសន៍ទេ គឺចូលមកតាមរបៀប អាណានិគមនិយម
ការប្រកាសបែបនេះ បានធ្វើឡើង ខណៈលោក សម រង្ស៊ី
និងលោក កឹម សុខា ប្រធាន និង អនុប្រធានគណបក្សសង្រ្គោះ ជាតិ
បានចុះទៅជូបសំណេះសំណាល
ជាមួយក្រុមប្រឹក្សាជាប់ឆ្នោតថ្នាក់ឃុំ-ស្រុក-ខេត្ត សកម្មជន
និងអ្នកគំាទ្រខ្លួននៅក្នុងក្រុងបានលុង ខេត្តរតនគិរី។
ក្នុងពិធីជួបសំណេះសំណាលនោះ លោក សម
រង្ស៊ីប្រកាសថា “យួនហូរចូលមករាល់ថ្ងៃនេះ មិនមែនជាជនអន្តោប្រវេស ន៍ទេ
គឺចូលមកតាមរបៀប អាណា និគមនិយម ដូច្នេះហើយយើងត្រូវការពារទឹកដីយើង មិនឲ្យយួន
មកធ្វើអាណា និគម និយម លើទឺកដីខ្មែរបានទេ…”។
សូមបព្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា
ឆ្នាំ២០១៤ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ប្រកាសជាសាធា រណៈថា
បើគណបក្ស របស់លោក ឈ្នះឆ្នោត នឹងទទួលស្គាល់ (ផ្តល់សញ្ជាតិ) ជនជាតិ “យួន”
ជាងកន្លះលាននាក់ ដែលកើតនៅក្នងប្រទេសខ្មែរអោយរស់នៅ
ស្របច្បាប់ ក្នុងប្រទេសកម្ពុជា។ទន្ទឹមនិងនោះ លោក សម រង្សី ក៏បានសន្យាថា
នឹងអប់រំពលរដ្ឋខ្មែរអោយទទួលស្គាល់ ពួក គេ“យួន”ទាំងនោះទៀតផង។
ប្រភពពី Free Press Magazine ·