ទូកនេសាទវៀតណាមត្រូវលិច ក្នុងការប៉ះទង្គិចជាមួយទូកចិននៅតំបន់ជាប់ជម្លោះ
ហេតុការណ៍លិចទូកនេសាទ នៅថ្ងៃអង្គារនេះ
បានកើតឡើង នៅចម្ងាយប្រមាណជា ១៧គីឡូម៉ែត្រ ពីទីតាំង
ដែលចិនកំពុងធ្វើការខួងរកប្រេងក្រោមបាតសមុទ្រ។
អាជ្ញាធរវៀតណាមបានអះអាងថា ពីដំបូង
ទូកនេសាទវៀតណាមនេះត្រូវបានឡោមព័ទ្ធដោយទូកនេសាទចិនប្រមាណជា
៤០គ្រឿង។ បន្ទាប់មក
ទូកនេសាទចិនមួយគ្រឿងបានបើកបុកទូកនេសាទវៀតណាមបណ្តាលឲ្យទូកនេះ
ត្រូវលិច។ ក៏ប៉ុន្តែ អ្នកនេសាទវៀតណាមទាំង ១០នាក់ ដែលស្ថិតនៅលើទូកនេះ
ត្រូវបានទូកនេសាទវៀតណាមផ្សេងទៀត
ដែលនៅក្បែរនោះជួយសង្រ្គោះទាន់ពេលវេលា។ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ
វិញ ដែលជាទីភ្នាក់ងារព័ត៌មានរបស់រដ្ឋចិន បានអះអាងថា
គឺទូកនេសាទវៀតណាមទៅវិញទេ
ដែលជាអ្នកចូលមកអុកឡុកបង្កហេតុជាមួយទូកនេសាទចិន
ទើបបណ្តាលឲ្យមានការប៉ះទង្គិចគ្នា
រហូតនាំឲ្យទូកនេសាទវៀតណាមនេះត្រូវក្រឡាប់។
គួររំឭកឡើងវិញថា អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលទូកវៀតណាម
និងទូកចិនជាច្រើនគ្រឿងបានប្រឈមមុខដាក់គ្នា
ដោយសារតែចិនបានចូលមកធ្វើការខួងរកប្រេងក្រោមបាតសមុទ្រ
នៅក្នុងតំបន់ប្រជុំកោះប៉ារ៉ាស៊ែល ដែលជាតំបន់សមុទ្រជាប់ជម្លោះ។
ក៏ប៉ុន្តែ នេះជាលើកទីមួយហើយ
ដែលការប្រឈមមុខដាក់គ្នានេះបានឈានដល់ការប៉ះទង្គិច
រហូតបណ្តាលឲ្យលិចទូកបែបនេះ។
នៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសកំពុងជាប់ជម្លោះដែនសមុទ្រជាមួយនឹងចិនមួយដែរ អ្នកនាំពាក្យរដ្ឋាភិបាលក្រុងតូក្យូបានលើកឡើងថា ប្រសិនបើហេតុការណ៍ប៉ះទង្គិចគ្នារហូតដល់លិចទូកនេសាទវៀតណាមនេះ ពិតជាកើតមានមែន វាគឺជា “សកម្មភាពមួយប្រកបដោយគ្រោះថ្នាក់បំផុត”។ ជប៉ុនក៏បានអំពាវនាវផងដែរឲ្យប្រទេសជាប់ជម្លោះប្រកាន់នូវជំហរ អត់ធ្មត់ គោរពនូវច្បាប់អន្តរជាតិ ហើយចៀសវាងរាល់សកម្មភាពជាឯកតោភាគីទាំងឡាយណា ដែលធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងថែមទៀត។
គួររំឭកផងដែរថា កាលពីសប្តាហ៍មុននេះ លោកង្វៀន តាន់ហ្ស៊ុង នាយករដ្ឋមន្រ្តីវៀតណាម បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាលើវិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងសកម្មភាពរបស់ចិន នៅក្នុងតំបន់ដែនសមុទ្រដែលវៀតណាមចាត់ទុកថាជាតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ខ្លួន ស្របទៅតាមច្បាប់សមុទ្រអន្តរជាតិ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ