តុលាការ​ជប៉ុន​ប្រកាស​ថា Samsung ខុស​ទាំងស្រុង​ក្នុង​ការប្រឆាំង Apple

5/19/2014 0 Comments A+ a-


ក្រុមហ៊ុន Samsung បានប្ដឹងជំទាស់ទៅ កាន់តុលាការកំពូលឲ្យ ធ្វើការហាមឃាត់ការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសជប៉ុន ប៉ុន្តែបណ្ដឹងមួយនេះ ត្រូវបានតុលាការសម្រេចថា ក្រុមហ៊ុន Samsung ខុសទាំងស្រុកក្នុង ការយកប៉ាតង់មករារាំង Apple។
តុលាការបានប្រកាសថា ប៉ាតង់ FRAND  ដែលក្រុមហ៊ុន Samsung ព្យាយាមយកមកប្រើក្នុងជម្លោះដើម្បីប្រឆាំង Apple និងចង់ធ្វើការហាមឃាត់ការលក់ iPhone នៅជប៉ុននោះគឺ មិនអាចធ្វើទៅបានទេ ព្រោះថាប៉ាតង់ នោះមិនបានពាក់ព័ន្ធ នៅក្នុងរឿងក្ដីជម្លោះ។
ការសម្រេចរបស់តុលាការបែបនេះ បានធ្វើឲ្យ Samsung មិនសប្បាយចិត្តនោះទេ ប៉ុន្តែគេមិនទាន់ដឹងថា ក្រុមហ៊ុន Samsung មានផែនការយ៉ាង ណាបន្ដទៀតនោះទេ។
គួរបញ្ជាក់ Samsung និង Apple ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានជម្លោះប៉ាតង់ យូរជាងគេ និងធំជាងគេ ដោយកាលពីថ្មីៗនេះ តុលាការអាមេរិកបានសម្រេចឲ្យ Samsung សងជំងឺចិត្តដល់ Apple ក្នុងតម្លៃ ១៩៩លានដុល្លារអាមេរិក ដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែ Samsung បានគម្រោងប្ដឹង ឡើងទៅលើទៀត ព្រោះមិនអស់ចិត្តនឹង ការសម្រេចរបស់តុលាការ៕