សុខា ឌីសាណូ លេចសុដន់ផ្អើលអស់ Friend ក្នុងហ្វេសប៊ុក

5/19/2014 0 Comments A+ a-

ភ្នំពេញ៖ ត្បិតតែតារាចម្រៀងជើងថ្មី វ័យក្មេងសាច់សទ្រលុកទ្រលន់ កញ្ញា សុខា ឌីសាណូ ទើបតែឈានជើងចូលប្រឡូក ក្នុងអាជីពអ្នកសិល្បៈ ពុំទាន់មានទីផ្សារសម្តែង ទូលំទូលាយក៏ពិតមែន ប៉ុន្តែថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជន ទាំងស្រទាប់យុវវ័យ ភ្ញាក់ផ្អើល ចំពោះរូបថតគួរឲ្យគ្រឺតខ្នាញ់ បញ្ចេញដើមទ្រូងដ៏មូលក្បំ បង្អួតគេបង្អួតឯង ដើម្បីទាមទារចំណាប់អារម្មណ៍ និងការគាំទ្របន្ថែមនៅក្នុងហ្វេសប៊ុក។
ថ្មីៗនេះ គេបានប្រទះឃើញ តារាចម្រៀង សុខា ឌីសាណូ បញ្ចេញរូបថតជាច្រើនសន្លឹក សុទ្ធសឹងតែជារូបសិចស៊ី ធ្វើឲ្យប្រុសៗ លង់នឹងសម្រស់នាង។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈនៃរូបភាព បញ្ចេញដើមទ្រូងសខ្ចី ១សន្លឹករបស់ កញ្ញា ឌីសាណូ នាពេលនេះ ក៏មានការលើកឡើងថា តារារូបនេះ កំពុងតែបង្ហាញ ពីមហិច្ឆតា ដោយការយកសម្រស់ ទាក់ទាញប្រជាប្រិយភាព និងការគាំទ្របន្ថែម លើអាជីពសិល្បៈ។
ជុំវិញការបញ្ចេញដើមទ្រូង បង្ហាញភាពសិចស៊ី ដើម្បីស្វែងរកភាពទាក់ទាញ ដោយមិនខ្លាចការរិះគន់ ពីសំណាក់ពន្លក តារាថ្មី កញ្ញា សុខា ឌីសាណូ ពេលនេះបានធ្វើឲ្យមជ្ឈដ្ឋាន អ្នកគាំចោទជាសំណួរថា តើនេះអាចជាចេតនា របស់តារាស្រីវ័យក្មេង សុខា ឌីសាណូ មានបំណងទាញការចាប់អារម្មណ៍ ពីមហាជន ឬមួយដើម្បីទាក់ទាញចិត្តកន្លង់ អ្នកមានទ្រព្យឲ្យលង់ស្នេហ៍លើរូបនាង?
ទោះជាយ៉ាងណាក្តី មកទល់ពេលនេះ តារាចម្រៀងស្រីវ័យក្មេង សម្ញែងដើមទ្រូង ឌីសាណូ កំពុងតែមានការរិះគន់ ពីមហាជន ចំពោះការបញ្ចេញគល់សុដន់ ដើម្បីឲ្យនាងក្តៅស្លឹកត្រចៀក ព្រោះតែការស្លៀកពាក់បែបសិចស៊ី។ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ នេះ LookingTODAY មិនទាន់អាចស្វែងរក ការបកស្រាយពីតារាស្រីវ័យក្មេង កញ្ញា សុខា ឌីសាណូ បានទេ ព្រោះលេខទូរស័ព្ទដែលនាងធ្លាប់ប្រើ ឆ្លើយថាកំពុងជាប់រវល់។ LookingTODAY សង្ឃឹមថា ស្រីស្រស់រូបនេះ និងចេញមុខបកស្រាយពេលក្រោយ៕ Via: LookingTODAY