មេធំ Cisco ជំរុញ​ឲ្យ​លោកអូបាម៉ា ទប់ស្កាត់​សកម្មភាព​នានា​របស់ NSA

5/19/2014 0 Comments A+ a-

នាយកប្រតិបត្តិក្រុមហ៊ុន Cisco បានសរសេរលិខិត មួយផ្ញើទៅកាន់លោក បារ៉ាក់ អូបាម៉ា ដើម្បីជំរុញឲ្យទប់ស្កាត់ នូវទង្វើរបស់ទីភ្នាក់ងារ សន្ដិសុខជាតិអាមេរិក (NSA) បន្ទាប់ពី ក្រុមហ៊ុនបានរកឃើញថា SNA បានលួចយកការ មកលើក្រុមហ៊ុនរបស់ខ្លួន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Cisco បានថ្លែងឲ្យដឹងនៅ ថ្ងៃអាទិត្យម្សិលមិញនេះថា លោក John Chambers នាយកប្រតិបត្តិ Cisco បានផ្ញើលិខិតមួយកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៤ ទៅកាន់លោក អូបាម៉ា ដោយបានបង្ហាញថា ក្រុមហ៊ុនបានរកឃើញ ភស្ដុតាងជាច្រើនដែល បញ្ជាក់ថា NSA បានលួចតាមដានរា ល់សកម្មភាពរបស់ខ្លួន។
អ្នកនាំពាក្យបាន បញ្ជាក់បន្ថែមទៀតថា នៅក្នុងលិខិតគឺបាន ជំរុញឲ្យលោកអូបាម៉ា ទប់ស្កាត់នូវទង្វើរបស់ NSA កុំឲ្យធ្វើអ្វីដែលហួសហេតុ ព្រោះថាវាជាសកម្មភាពមួយ ដែលរំលោភលើសិទ្ធិឯកជន។
គួរបញ្ជាក់ផងដែរថា ព័ត៌មានជាច្រើនបាន បែកធ្លាយតាមរយៈលោក Edward Snowden អតីតសមាជិក NSA ដែលបច្ចុប្បន្នកំពុង ជ្រកកោននៅក្នុង ប្រទេសរុស្ស៊ី ដោយលោកបានបង្ហាញថា អាមេរិកបានឈ្លបយកការណ៍ ទៅលើបណ្ដាល ក្រុមហ៊ុនបច្ចេកវិទ្យា និងលួចស្ដាប់ទូរស័ព្ទ ថ្នាក់ដឹកនាំមន្ត្រីៗ នៅតាមបណ្ដា ប្រទេសជា ច្រើនផផងដែរ៕