បុកគេហើយ ព្យាយាមបើករត់ ពេលគេតាមទាន់ ដក់កាំភ្លើង បាញ់គំរាម
ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តលុច្សស៊ីស ៤៧០ បុកគេហើយ
ព្យាយាមបើករត់ តែពេលម្ចាស់គេតាម ទាន់ បានដកកាំភ្លើងបាញ់ចំនួន ៣ គ្រាប់
កាលពីវេលា ម៉ោង ២ និង២០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៤
នៅចំណុចមន្ទីរពេទ្យ វិសាលសុខ តាមណ្ដោយផ្លូវមុន្នីរ៉េត
ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួល គោក។
យោងតាមសាក្សីនៅកន្លែងកើតហេតុ មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវមុន្នីរ៉េត ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែ មានរថយន្តលុច្សស៊ីស ៤៧០ មួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា បានបុកពី ក្រោយពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួស ហើយរថយន្តព្យាយាមបើករត់គេចខ្លូន រហូតដល់ផ្ទះ ស្ថិតនៅក្នុងផ្លូវឌូងងៀប សង្កាត់ស្ទឹងមនាជ័យ ខណ្ឌមានជ័យ ក៏ត្រូវប្រជាពលរដ្ឋតាមទាន់ ។ ភ្លាមនោះ ម្ចាស់រថយន្តបង្ក បានដើរចេញមកក្រៅផ្ទះ ដកកាំភ្លើងខ្លីបាញ់ចំនួន ៣គ្រាប់ឡើងលើ គំរាមដល់អ្នកតាម ពីក្រោយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញ ចុះមកដល់កន្លែងកើតហេតុ និង បានស្ទូចយករថយន្តបង្ក និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បី រង់ចាំដោះស្រាយពេលក្រោយ ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news,com