Jaden Smith និង Kylie Jenner ជាប់ដានមន្ទិលចាស់
តារាម៉ូដែលវ័យក្មេង Kylie Jenner និង តួប្រុស Jaden Smith
ត្រូវបានគេរាយការណ៍ថា ឃើញបណ្តើរគ្នា ជាសាធារណៈ
ដោយមានភាពផ្អែមល្អែម កាលពីចុងសប្តាហ៍កន្លងទៅនេះ ។
ដើមឡើយ តារាសម្តែងវ័យក្មេង ពីរដួងនេះ
ត្រូវបានសារព័ត៌មានផ្សាយថាមានទំនាក់ទំនងស៊ីជម្រៅ ក៏ប៉ុន្តែ
ពួកគេបានបកស្រាយថា គ្រាន់តែជាមិត្តភក្តិគ្នា តែប៉ុណ្ណោះ
ហើយក៏ត្រូវបានគេប្រទះឃើញ បណ្តើរគ្នា
ចូលរួមបង្គលការអតីតតួសិចនាង Kim Kardashian និងតារាចម្រៀងរ៉េប
Kanye West កាលពីថ្ងៃ សៅរ៍ សប្តាហ៍កន្លងទៅនេះ ។
ប្រភពព័ត៌មាន E! News បានឲ្យដឹងថា នាង Kylie Jenner អាយុ ១៥ ឆ្នាំ និង តួប្រុសក្នុងរឿង ‘After Earth’ អាយុ ១៦ ឆ្នាំ បានបណ្តើរគ្នាយ៉ាងផ្អែមលើផ្លូវ ជាសាធារណៈ នៅ Forte di Belvedere ក្នុងប្រទេសអ៊ីតាលី ។
ការបណ្តើរគ្នានេះ នៅតែធ្វើឲ្យគេសង្ស័យថា ពួកគេ លើសពី មិត្តភក្តិ ដែលធ្លាប់បានអះអាង កាលពីខែ ធ្នូ កន្លងមក ៕